Connect with us

ជីវិតកម្សាន្ដ

ក្រុមហ៊ុនភាពយន្ត ជប៉ុន ចំនួន ២ គ្រោងសហការគ្នាផលិតរឿងតុក្កតា Suicide Squad Isekai

បានផុស

នៅ

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៣ ផលិតកម្ម Warner Bros Japan និង WIT Studio ប្រកាសសហការគ្នាផលិតរឿងតុក្កតា Suicide Squad Isekai ខណៈកាលបរិច្ឆេទចាក់ផ្សាយខាងផលិតកម្មមិនទាន់ទម្លាយនៅឡើយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Suicide Squad គឺជាភាពយន្តផ្ដុំដោយតួអង្គចិត្តអាក្រក់ពីក្រុមហ៊ុន DC និង Comics Universe ចំណែកឯពាក្យ “Isekai” បានមកពីភាសាជប៉ុនមានន័យថា “ភពផ្សេងទៀត” ។ ដូច្នេះរឿងតុក្កតា Suicide Squad Isekai ទំនងជានាំតួអង្គចិត្តអាក្រក់ទាំងអស់ទៅកាន់ភពថ្មី ដែលពួកគេមានវេទមន្តរៀងៗខ្លួនដើម្បីប្រយុទ្ធគ្នា ។

ដោយឡែកក្នុង Trailer ឬឈុតខ្លីៗ យើងឃើញថា មានតួអង្គសំខាន់ៗចំនួន ២ គឺ Harley Quinn និង Joker ចេញអុកឡុកទីក្រុង Gotham បន្ទាប់មក Harley Quinn បានឆ្លងភពចូលទៅកាន់កន្លែងដែលមានសត្វនាគ និងសត្វម្យ៉ាងទៀតស្រដៀវប្រជៀវជាដើម ។

គួរបញ្ជាក់ថា ភាពយន្ត Suicide Squad Isekai ដឹកនាំដោយកញ្ញា Eri Osada ហើយក្នុងរឿងនោះ ក្រុមហ៊ុន DC អនុញ្ញាតឲ្យតួអង្គពួកគេចេះប្រើវេទមន្តទៀតផងដែរ សូម្បីតែតួអង្គ Joker ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

ចុចអាន៖ រឿងរ៉ាវ ៥ យ៉ាង ពីគំនូរជីវចលជប៉ុន “ឈីងចាំង”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម