Connect with us

ជីវិតកម្សាន្ដ

ម៉ាដូណា ជួបរឿងពិបាកចិត្តខ្លាំង ក្រោយធ្វើពិធីឡើងផ្ទះថ្មី

បានផុស

នៅ

តារា​ពហុ​ជំនាញ ម៉ាដូណា ថ្មីៗ​នេះ បាន​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​អបអរ​យ៉ាង​ច្រើន​កុះករ ព្រមទាំង​សិល្បករ​-​សិល្ប​ការិនី​ល្បីៗ ជាមួយ​ភាព​សប្បាយ​រីករាយ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ទៀត​នោះ ទើបតែ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ម៉ាដូណា ក៏​ជួប​រឿង​ពិបាកចិត្ត ខណៈ​ឪពុក​ចូល​សង្គ្រោះ​បន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ភេទ​ទី ៣ លោក ម៉ាដូណា បាន​ឲ្យ​ដឹង​ថា «រយៈពេល ២០ ឆ្នាំ​ជាង​ហើយ ដែល​ឪពុក​លោក​វេទនា ដូច្នេះ​ប្រសិន​ឪពុក​លោក​ឆ្លង​ផុត លោក​នឹង​ជូន​គាត់​ដើរលេង​បន្ត»។ លោក ម៉ាដូណា និយាយ​ទៀត​ថា «អរគុណ​ពុក​ម៉ែ​បងប្អូន​ចំពោះ​សារ​ជូនពរ សុំទោស​ដែល​ខ្ញុំ​មិន​បាន​ឆ្លើយតប​នៅ​ពេលនេះ ព្រោះ​ឥឡូវ​ប៉ា​ខ្ញុំ​លែង​ដឹងខ្លួន ឥឡូវ​ត្រូវ​ស្កេន​ខួរក្បាល​មើល​សរសៃ​ឈាម​ខួរក្បាល»។

តារា​សម្ដែង​ចូលចិត្ត​កំប្លុកកំប្លែង​លោក ម៉ាដូណា បាន​បញ្ជាក់​ថា «លោក​ពុក​របស់ខ្ញុំ ឥឡូវ​នៅ​មិន​ទាន់​ដឹង​ខ្លួន​ទេ គេង​នៅ​ពេទ្យ​លោកសង្ឃ នៅ​អគារ IU នៅ​បន្ទប់​ពិសេស ក្រោម​ការ​មើលថែ​ដិតដល់ ពី​លោកគ្រូ អ្នកគ្រូ​ពេទ្យ តែ​គេ​មិន​ឲ្យ​ភ្ញៀវ​ចូល​ក្រៅពី​បងប្អូន​ចូល​មើលថែ​ទេ»។

ម៉ា ដូណា បន្ថែម​ថា «ទៀតសោត សូម្បីតែ​បងប្អូន​ក៏​មិន​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​ច្រើន​ដែរ សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ចំពោះ​ការ​ជូនពរ សុំទោស​ដែល​ឆ្លើយតប​យឺត»។

ជាមួយ​គ្នា​នេះ មាន​អ្នកគាំទ្រ និង​មិត្តភ័ក្ដិ​ក្នុង​រង្វង់​សិល្បៈ​រួម​អាជីព​ជាមួយ​លោក បាន​ជូនពរ​ឪពុក ម៉ាដូណា ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

នាវាកងទ័ពជើងទឹកនូវែលសេឡង់លិចជាលើកដំបូង​ចាប់​តាំងពីសង្គ្រាមលោកលើកទី​២

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

មនុស្ស​​រាប់ពាន់​នាក់​ជាប់គាំង​​​ក្នុង​ហេតុការណ៍​ទឹកជំនន់​នៅ​បង់ក្លាដែស ​ខណៈ​​មួយចំនួន​ស្លាប់​

សន្តិសុខសង្គម១៧ នាទី មុន

ត្រឹមមួយសប្ដាហ៍ តុលាការចាត់ការសំណុំរឿងក្មេងទំនើង ៤៧ករណី និងឃាត់ខ្លួនជាង១៩០នាក់

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

អ៊ីស្រាអែល បញ្ចេញ​តួលេខ​ទាហាន​ស្លាប់ និង​ចំនួន​រ៉ុកកែត​ដែល​សត្រូវ​បាញ់​ចូល​ដីខ្លួន

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

​អំពើហិង្សា​នៅ​ហៃទី​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ចាកចេញ​ពីផ្ទះ

Sokha Hotels

ព័ត៌មានពេញនិយម