Connect with us

ជីវិតកម្សាន្ដ

ម៉ាក់ៗ Son Ye Jin បង្ហាញខ្លួនលើកដំបូង ក្រោយសម្រាលកូនជាង ៧ខែ

បានផុស

នៅ

នៅថ្ងៃទី៤ ខែកក្កដា តារាសម្ដែងកូរ៉េ Son Ye Jin បានបង្ហាញខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Incheon ត្រៀមចាកចេញទៅប្រទេសបារាំង ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ូដដ៏ធំមួយ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​នាង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ បន្ទាប់​ពី​សម្រាល​កូន​ដំបូង​ កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួឯកស្រីរឿង Crush Landing on You រូបនេះ ស្លៀកសម្លៀកបំពាក់មិនឆើតឆាយអ្វីនោះទេ ប៉ុន្តែនាងត្រូវបានគេចាប់អារម្មណ៍ដោយសារភាពសាមញ្ញរបស់នាង និងពោលសរសើរសម្រស់ ទោះបីអាយុសែសិបប្លាយ និងធ្លាប់សម្រាលកូនម្ដងរួចហើយ នៅតែក្មេងស្រស់ស្អាតមិនផ្លាស់ប្ដូរ។

តាមពិតមុនបង្ហាញខ្លួនជាសាធារណៈនាពេលថ្មីៗនេះ Son Ye Jin បានប្រកាសវិលចូលសិល្បៈវិញ តាំងពីពីរខែមុនមកម្ល៉េះ ប៉ុន្តែនាងចេញមុខតែថតស្ពតពាណិជ្ជកម្ម ទើបតែព្រឹកមិញ តារាស្រីវ័យ ​៤១ឆ្នាំរូបនេះ លេចមុខក្នុងចំណោមមនុស្សជាលើកដំបូង បន្ទាប់ពីកូនប្រុសអាយុជាង ៧ខែ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សម្រាលកូនបាន ៥ខែ តារាសម្ដែង Son Ye Jin ប្រកាសវិលចូលសិល្បៈវិញ

ចុចអាន៖ ល្បីថា Han So Hee កំពុងទាក់ទងស្នេហាជាមួយតារាបង្ហាញម៉ូដ Chae Jong Seok

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១០ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម