Connect with us

ជីវិតកម្សាន្ដ

លីម ណាលី ប្រកាសលាលែងតំណែងលំដាប់រងទី ២ កញ្ញាឯកកម្ពុជា ឆ្នាំ ២០២២

បានផុស

នៅ

អ្នកគាំទ្រ ពិសេស​អ្នក​និយម​តាមដាន​វិស័យ​ដើរ​ម៉ូដ​នៅ​កម្ពុជា មាន​ការ​ភ្ញាក់ផ្អើល បន្ទាប់ពី​មាន​ដំណឹង​ថា បេក្ខភាព​លំដាប់​រង​ទី ២ នៃ​កម្មវិធី Miss Grand Cambodia ២០២២ កញ្ញា លីម ណាលី បាន​ប្រកាស​លាលែង​ពី​តំណែង​ទាំង​មិន​សោកស្ដាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ក្រោយពី​បវរកញ្ញា​ស្រស់​ស្អាត លីម ណាលី បាន​ចេញ​ការ​ប្រកាស​ពី​ការ​លាលែង​តំណែង​នេះ នៅ​រសៀល​ថ្ងៃ​ទី ០៥ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ។ តាមរយៈ​ព័ត៌មាន​នេះ បាន​ធ្វើ​ឲ្យ​មហាជន​សម្ដែង​ការ​សោកស្ដាយ និង​មាន​ចម្ងល់​ថា មកពី​ហេតុផល​បែប​ណា ទើប​បណ្ដាល​ឲ្យ​នាង​លាឈប់​ពី​តំណែង​មួយ​នេះ ដែល​បាន​មកពី​ការ​ខិតខំ និង​ព្យាយាម​ដោយ​សមត្ថភាព​ខ្លួនឯង​ផ្ទាល់។

បើ​តាម​កញ្ញា លីម ណាលី បាន​បញ្ជាក់​ដូច្នេះ​ថា «នាង​ខ្ញុំ ឈ្មោះ លីម ណាលី ភេទ​ស្រី អាយុ ២១ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មាន​តំណែង​ជា​លំដាប់​រង​ទី ២ នៅ​ក្នុង​កម្មវិធី​កញ្ញាឯក​កម្ពុជា​ឆ្នាំ ២០២២។ សូម​គោរព​ជូន​លោក អ៊ិន សុភិន អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស។ កម្មវត្ថុ : លាលែង​តំណែង​លំដាប់​រង​ទី ២ នៃ​កញ្ញាឯក​កម្ពុជា»។

បវរកញ្ញា លីម ណាលី បាន​បន្ថែម​ថា សេចក្ដី​ដូច​បាន​ជម្រាប​ជូន​តាម​កម្មវត្ថុ នាង​ខ្ញុំ​ឈ្មោះ លីម ណាលី សូម​លាលែង​តំណែង​ពី​លំដាប់​រង​ទី ២ នៃ​កញ្ញាឯក​កម្ពុជា (Miss Grand Cambodia) ឆ្នាំ ២០២២ ចាប់ពី​ថ្ងៃ​ដែល​បាន​ជូនដំណឹង​នេះ។ សូម​លោក​អគ្គនាយក មេត្តា​ទទួល​យក​នូវ​ការ​គោរព​ពី​នាង​ខ្ញុំ»។

យ៉ាងណាមិញ ក៏​មាន​អ្នកគាំទ្រ និង​ទស្សនិកជន​មួយចំនួន នៅតែ​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​លាលែង​ឈប់​ពី​តំណែង​របស់​បវរកញ្ញា លីម ណាលី នា​ពេលនេះ ខណៈ​នាង​មិន​ទាន់​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ច្បាស់ នៃ​ការ​លាលែង​តំណែង​នេះ​នៅឡើយ​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៣៨ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៣៨ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម