ជីវិតកម្សាន្ដ
YG ច្រានចោលពាក្យចចាមអារ៉ាមល្អក់កករពីការប្រគំតន្ត្រី Born Pink នៅវៀតណាម
បន្ទាប់ពីធ្លាយពាក្យចចាមអារ៉ាមថា តម្លៃសំបុត្រចូលរួមទស្សនាការប្រគំតន្ត្រី BORN PINK នៅប្រទេសវៀតណាម ឡើងដល់ ១០លានដុង (ប្រហែល៤២១ដុល្លារ) ហើយការសម្ដែងមានតែ ១៣បទ ផលិតកម្ម YG Entertainment បានចេញមុខបដិសេធនូវព័ត៌មានចចាមអារ៉ាមទាំងនោះថាជារឿងមិនពិតនោះទេ។

ផលិតកម្ម YG Entertainment ដែលជាទ្រនំរបស់ BLACKPINK នាពេលថ្មីៗនេះ បានបញ្ជាក់ច្បាស់ថា បញ្ជីរាយចំណងជើងចម្រៀង និងតម្លៃសំបុត្រសម្រាប់ការប្រគំតន្ត្រីរបស់ក្រុម BLACKPINK ដែលបានបង្ហោះតាមអ៊ីនធឺរណិតយ៉ាងផុសផុលនោះ សុទ្ធសឹងជារឿងមិនពិត។
ការអះអាងនេះបានធ្វើឡើង ក្រោយពេលប្រព័ន្ធផ្សព្វផ្សាយមួយទម្លាយថា កាលវិភាគនៃការប្រគំតន្ត្រី BORN PINK នៅប្រទេសវៀតណាមត្រូវបានបែកធ្លាយ ហើយទស្សនិកជនមិនអាចទទួលយកនូវតម្លៃសំបុត្រដែលដាក់លក់ ព្រោះ Blackpink នឹងសម្ដែងតែ ១៣បទប៉ុណ្ណោះ។ ចំពោះរឿងនេះ ទីភ្នាក់ងារ YG បានប្រាប់ Newsen ថា ការចុះផ្សាយខាងលើមិនមែនជាការពិតឡើយ។

គួរបញ្ជាក់ថា ការប្រគំតន្ត្រីរបស់ក្រុម BLACKPINK នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ My Dinh ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៣។ ពួកគេនឹងក្លាយជាក្រុមចម្រៀងនារី K-Pop ដំបូងគេដែលសម្តែងនៅក្នុងកីឡដ្ឋានដែលអាចផ្ទុកមនុស្សបានជាង ៤ម៉ឺននាក់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម៉ាក់ៗ Son Ye Jin បង្ហាញខ្លួនលើកដំបូង ក្រោយសម្រាលកូនជាង ៧ខែ
ចុចអាន៖ ល្បីថា Han So Hee កំពុងទាក់ទងស្នេហាជាមួយតារាបង្ហាញម៉ូដ Chae Jong Seok

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ