Connect with us

ជីវិតកម្សាន្ដ

លោកបឺត សំរេច នឹង​ទទួល​បាន​វិឡាភ្លោះមួយខ្នង ពី​ក្រុមហ៊ុន​បុរី​ HM Lucky Home

បានផុស

នៅ

ភ្នំពេញ ៖ ​បន្ទាប់​ពី​ផ្ទុះ​ការ​វែកញែក​ជាច្រើនពាក់ព័ន្ធនឹង​ លោកបឺត សំរេច​ ថា​ជា​កូនប្រុសបង្កើត​របស់​អធិរាជ​សំឡេង​មាស​លោកតា ស៊ិន ស៊ីសាមុត រួចមក​ ក្រុម​ហ៊ុនបុរី HM Lucky Home បានសម្រេច​ប្រគល់​ផ្ទះវិឡាភ្លោះ​មួយខ្នងជូនលោក បឺត សំរេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​ដ៏​សែន​រីក​រាយ​នេះ បាន​កើត​ឡើង នា​រសៀល​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយ​លោកបឺត សំរេច បានអញ្ជើញ​ទៅទស្សនាផ្ទះពិត​ ផ្ទាល់​នៅទីតាំង​បុរី HM Lucky Home ផ្ទាល់តែម្ដង។

បើតាមប្រសាសន៍​របស់​ប្រធាន​រដ្ឋបាល HM Lucky Home បានឲ្យដឹងថា ក្រុមហ៊ុនបានប្រគល់ផ្ទះ គ្រែគេង ម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ ព្រមទាំងធានារ៉ាប់រងលើ​ការ​រៀបចំពិធីឡើងគេហដ្ឋានជាផ្លូវ​ការ​ជូនលោកបឺត សំរេចថែមទៀតផង។

គួររំលឹកផងដែរ​ថា កាលពីថ្មីៗកន្លង​មក​នេះ ​បន្ទាប់​ពី​លោក បឺត សំរេច បាន​អះអាងថា ​ជា​កូន​ប្រុស​បង្កើត​អធិរាជ​សំឡេងមាស​លោកតា ស៊ិន ស៊ីសាមុត នោះ ក៏​មាន​ប្រជាជន​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​រិះគន់ និង​ស្តី​បន្ទោសដល់លោក បឺត សំរេច ថា​បង្កើតព័ត៌មានចលាចលដល់សង្គម ព្រមទាំងឱ្យលោកទៅពិនិត្យ DNA ដើម្បីបញ្ជាក់ពីការពិតផងដែរ។

លោកក៏បានបញ្ជាក់ថា លោកនឹងធ្វើតេស្ត DNA និងផ្ញើសារជូនទៅអ្នកដែលចោទប្រកាន់លោកថា បានបំពុលសង្គមនោះ ឱ្យមកជួបលោកផ្ទាល់ ដើម្បីទៅធ្វើតេស្តឈាមរកការពិតទាំងអស់គ្នា។ លោកបន្ថែមទៀតថា បើ​សិន​​ជា​​ការ​ធ្វើតេស្តនេះ រកឃើញថាលោកពិតជាកូនបង្កើតរបស់លោក ស៊ិន ស៊ីសាមុត មែន​ឬ​មិនមែនក៏ដោយ ក៏សូម​ឱ្យ​ប្រើប្រាស់​ភាសា​សមរម្យ​បន្តិចទៅ ព្រោះ​លោកក៏ជាមនុស្សដែរ។

ពាក់ព័ន្ធនឹងការធ្វើតេស្ដDNA នេះ ភរិយាទី២របស់លោក ស៊ីន ស៊ីសាមុត គឺអ្នកស្រី ខាវ ថងញ៉ុត បដិសេធមិនព្រមឱ្យពិនិត្យឡើយ ព្រមទាំងបដិសេធមិនទទួលស្គាល់លោក បឺត សំរេច ជាកូនបង្កើតរបស់លោក ស៊ីន ស៊ីសាមុត ថែមទៀត៕

ដោយ ​៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៦ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៨ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម