ជីវិតកម្សាន្ដ
ចាំទេ ! មេម៉ាយសប្បាយចិត្ត រ័ត្ន រចនា ពេលនេះស្រស់ស្អាតខ្លាំង មើលសឹងមិនស្គាល់ ក្រោយស្រកគីឡូ
បើនិយាយពីតារាចម្រៀងអ្នកនាង រ័ត្ន រចនា ឬ មេម៉ាយសប្បាយចិត្ត កាលពីកន្លងទៅ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ កំពុងចាប់អារម្មណ៍ជាថ្មី ខណៈតារាស្រីរូបនេះ បានស្រកគីឡូ ស្រស់ស្អាតខ្លាំង សឹងមើលមិនស្គាល់។

យ៉ាងណាក្ដីកន្លងមកគេក៏ធ្លាប់ចាំបានថា រចនា បានរងការរិះគន់ពីមហាជន និងអ្នកគាំទ្រ បន្ទាប់ពីគេដឹងថា នាងឆ្លងកាត់ការប្រើសេវាបូមខ្លាញ់ពោះ។ តារាចម្រៀង រ័ត្ន រចនា សង្កេតពេលបច្ចុប្បន្ន នាងស្រស់ស្អាតជាងមុន ពោល ប្រែក្លាយពី ៩០ គីឡូ មកនៅត្រឹមតែប្រហែល ៥០ គីឡូប៉ុណ្ណោះ។

ជាក់ស្ដែងនៅលើទំព័រហ្វេសប៊ុករបស់ រ័ត្ន រចនា ជារឿយៗ បានបង្ហោះរូបភាពជាញឹកញាប់បង្ហាញមហាជន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នាងស្រាប់តែបញ្ចេញឲ្យឃើញពីការប្រែប្រួលរូបសម្រស់ ធ្វើឲ្យគ្រប់គ្នាមើលសឹងមិនស្គាល់ ព្រោះថាពីមនុស្សដ៏ធាត់បែរមកក្លាយជាស្រីស្អាតរាងដ៏ស្រឡូន ត្រឹមរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ជាមួយការសម្រកទម្ងន់ដ៏មិននឹកស្មាននេះ ត្រូវបានគេជឿថា តារាចម្រៀង រ័ត្ន រចនា កាន់តែមានភាពលេចធ្លោថែមទៀត។

តួយ៉ាងកាលពីថ្មីៗនេះ រចនា បានបង្ហោះរូបភាពចំនួន ៤ សន្លឹក ដោយប្រៀបធៀបកាលពីមុន និងពេលឥឡូវ ដែលបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់ នៃសម្រស់របស់នាង។ សរសេរភ្ជាប់រូបភាពនោះ រ័ត្ន រចនា បានលើកឡើងថា «ចង់រកមុខអ្នកហៅឯង អ៊ំស្រី ពីមុន មកជួបមុខនៅពេលនេះ»។ តាមរយៈការប្រែប្រួល នៃរូបសម្រស់ដោយការសម្រកគីឡូពីសំណាក់តារាចម្រៀង រ័ត្ន រចនា នេះដែរ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនយល់ថា ជារឿងល្អ និងសរសើរដែលនាងអាចធ្វើបាន៕
អត្ថបទ ៖ ចាន់រ៉ា






-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ