ជីវិតកម្សាន្ដ
Lisa ថាខ្លួនចូលចិត្តឈុតប៊ីគីនីណាស់ តែមិនហ៊ានស្លៀក ព្រោះខ្លាចម្ដាយ
តាំងពីលេចមុខក្នុងវិស័យ Kpop មក ទស្សនិកជនកម្រឃើញតារារ៉េប Lisa ស្លៀកឈុតប៊ីគីនីបង្ហាញជាសាធារណៈណាស់ ទោះជាញឹកញាប់នាងស្លៀកពាក់សិចស៊ីពិតមែន ប៉ុន្តែបើនិយាយដល់ឈុតខោអាវក្នុងសុទ្ធតែម្ដង ពិតជាមិនងាយឃើញ Lisa ស្លៀកនោះទេ។

ចំពោះមូលហេតុពិតនៅក្រោយការស្លៀកពាក់ឈុតប៊ីគីនីនេះដែរ ត្រូវបានសាមីខ្លួនទម្លាយមិនលាក់បាំងថា មកពីនាងខ្លាចម្ដាយរបស់នាង។ Lisa បានសារភាពនៅក្នុងព្រឹត្តិការណ៍មួយថា នាងចូលចិត្តស្លៀកប៊ីគីនី និងតែងតែស្លៀកវាពេលទៅលេងសមុទ្រ ប៉ុន្តែដោយសារតែខ្លាចម្តាយ ទើបមិនហ៊ានបង្ហោះរូបថតតាមអ៊ីនធឺរណិត។

ក្រោយដឹងរឿងពិត អ្នកគាំទ្ររបស់តារាស្រីវ័យ ២៦ឆ្នាំរូបនេះ អស់សំណើចផង និងសរសើរផងថា នាងជាកូនស្រីចេះកោតខ្លាចឪពុកម្ដាយ មានចិត្តស្រឡាញ់គ្រួសារ និងគោរពអ្នកមានគុណបំផុត។ អ្វីដែលឪពុកម្ដាយមិនពេញចិត្ត Lisa នឹងមិនជំទាស់ឡើយ ព្រោះមិនចង់ឃើញពួកគាត់អត់សប្បាយចិត្ត។

គួរបញ្ជាក់ថា មុនឈានជើងដល់ចំណុចកំពូលនៅក្នុងវិស័យ Kpop ដូចបច្ចុប្បន្ន Lisa ត្រូវបានម្តាយរបស់នាង អ្នកស្រី Manobal ជាអ្នកជម្រុញឱ្យប្រឡូកក្នុងពិភពតន្ត្រី និងការរាំ។ ដោយសារធំឡើងនៅប្រទេសថៃដែលមានប្រពៃណីតឹងរ៉ឹងលើការស្លៀកពាក់ ទើប Lisa ប្រកាន់ទម្លាប់ស្លៀកពាក់សមរម្យពេលបង្ហាញខ្លួននៅលើបណ្ដាញសង្គម៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa រក្សាភាពស្ងៀមស្ងាត់ ក្រោយអ្នកកាសែតសួរនាំទំនាក់ទំនងជាមួយ Park Bo Gum
ចុចអាន៖ បង្ហាញខ្លួនលើកនេះ ហ្វាន ពីងពីង ត្រូវគេរិះគន់រឿងផាត់មុខសក្បុសពេក

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?