Connect with us

ជីវិតកម្សាន្ដ

Britney Spears ត្រូវអង្គរក្សតារាបាល់បោះម្នាក់ដាក់មួយដៃកណ្ដាលមុខ

បានផុស

នៅ

តារាចម្រៀងអាមេរិក Britney Spears និយាយថា នាងត្រូវអង្គរក្សកីឡាករ Victor Wembanyama វាយមួយដៃកណ្ដាលមុខក្នុងទីក្រុង Las Vegas កាលពីយប់ថ្ងៃពុធ ទី០៥ ខែកក្កដា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Victor Wembanyama ដែលជាតារាបាល់បោះជនជាតិបារាំង កម្ពស់ ២.២៦ ម៉ែត្រ និងមានអាយុទើបតែ ១៩ ឆ្នាំ បានទៅភោជនីយដ្ឋាននៅសណ្ឋាគារ Aria ហើយភ្លាមៗនោះ Britney Spears បានឃើញកីឡាកររូបនេះដោយចៃដន្យ ហើយចង់ទៅជជែកជាមួយ ។

តារាចម្រៀងវ័យ ៤១ ឆ្នាំរូបនេះនិយាយថា “ខ្ញុំដើរទៅរកគាត់ ហើយបានកេះស្មាគាត់ដើម្បីអបអរសាទរ បន្ទាប់ពីទទួលជ័យជម្នះ ដោយសារនៅស្តាតថ្លង់ពេក” ។ ប៉ុន្តែស្រាប់តែពេលនោះ អង្គរក្សការពារកីឡាករ Wembanyama បានយកខ្នងដៃវាយកណ្ដាលមុខនាង ធ្វើឲ្យជ្រុះវ៉ែនតាពីភ្នែក Britney តែម្ដង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កីឡាករ Wembanyama ប្រាប់អ្នកសារព័ត៌មានថា “មនុស្សម្នាក់នោះបានហៅខ្ញុំ លោក! លោក! ហើយប៉ះខ្ញុំពីក្រោយ ។ ខ្ញុំមិនដឹងថា ជានរណានោះទេ ហើយខ្ញុំក៏មិនបានឃើញអ្វីដែលកើតឡើងដែរ ព្រោះខ្ញុំដើរទៅត្រង់ដោយមិនងាកសោះ ។ មនុស្សម្នាក់នោះចាប់ខ្ញុំពីក្រោយ មិនមែនស្មាខ្ញុំទេ គឺនាងចាប់ខ្ញុំពីក្រោយ ។ ខ្ញុំដឹងថាអង្គរក្សបានរុញនាងចេញ ប៉ុន្តែខ្ញុំមិនដឹងថាខ្លាំងប៉ុណ្ណាទេ” ។

ជុំវិញបញ្ហាខាងលើ ស្វាមីម្ចាស់បទ Toxic លោក Sam Asghari វ័យ ២៩ ឆ្នាំ ក៏ចេញមុខការពារ Britney Spears ដែរ ហើយលោកសង្ឃឹមថា “បុរសនោះបានរៀនមេរៀនជីវិតមួយ និងផ្លាស់ប្ដូរការមើលស្រាលទៅលើស្ត្រី” ។ ទន្ទឹមនេះ Britney Spears ក៏បានអរគុណប៉ូលិសក្រុង Las Vegas សម្រាប់ការគាំទ្រ និងដំណោះស្រាយជូនរូបនាងផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ BBC

ចុចអាន៖ ស្វាមីរបស់ Britney Spears បញ្ជាក់ថា មិនឈឺក្បាលពីចចាមអារ៉ាមលែងលះគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម