ជីវិតកម្សាន្ដ
ចំណុចពិសេសដែល មាស សុខសោភា រក្សាបានការគាំទ្រពីមហាជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ
បើនិយាយពីតារាចម្រៀងអ្នកនាង មាស សុខសោភា ថ្វីត្បិតតែបច្ចុប្បន្នចាកចេញពីទ្រនំចាស់ផលិតកម្មថោន មានរយៈពេលជិត ២ ឆ្នាំ ហើយពិតមែន តែសម្រាប់ទីផ្សារគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីរបស់នាង នៅតែដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជនមិនអន់ថយឡើយ។

ការរក្សាបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់តារាចម្រៀងសំឡេងមនោសញ្ចេតនាអ្នកនាង មាស សុខសោភា នៅលើទីផ្សារសិល្បៈសព្វថ្ងៃនេះ ត្រូវបានអ្នកតាមដានវិស័យសិល្បៈខ្មែរវិភាគឃើញថា ដោយសារតារាស្រីរូបនេះមានឥទ្ធិពលសំឡេងអំណោយផលពីធម្មជាតិ ដែលធ្វើឲ្យអ្នកគាំទ្រ និងមិត្តៗ យុវវ័យ ស្ដាប់មិនចេះជិនណាយ ពិសេសបូករួមនឹងលក្ខណៈសម្បត្តិអត្តចរិតរួសរាយរាក់ទាក់មើលឃើញពីការផ្ដល់តម្លៃចំពោះអ្នកគាំទ្រ។

កត្តាទាំងនេះហើយ ទើបធ្វើឲ្យ មាស សុខសោភា អាចឈរជើងលំដាប់តារាកំពូលប្រចាំប្រទេស ហើយនេះក៏ជាជោគជ័យធំធេងសម្រាប់នាងលើវិស័យសិល្បៈផងដែរ។ ស្របពេល មាស សុខសោភា កំពុងជោគជ័យព្រមគ្នាទាំងសិល្បៈ និងអាជីពជំនួញខាងក្រៅ ស្រាប់តែមានការទម្លាយពីសំណាក់តារាសិល្បៈរៀមច្បង លោក សុះ ម៉ាច នូវចំណុចពិសេសរបស់តារាស្រីរូបនេះ ដែលអាចធ្វើឲ្យនាងរក្សាបានការគាំទ្រមិនថមថយលើវិស័យសិល្បៈ និងការសរសើរអត្តចរិត។

លោក សុះ ម៉ាច បានបញ្ជាក់ថា «មាស សុខសោភា ជាតារាចម្រៀងផ្នែកនារីដែលមានសំនៀងដ៏ស្រទន់ នាងច្រៀងបានគ្រប់គ្រងទម្រង់ ដោយនាងច្រៀងបានទាំងចម្រៀងប្រពៃណី ប្រជាប្រិយ សម័យដើម សម័យថ្មី យុវវ័យ និងភាសាបរទេសផងដែរ ដែលមិនសរសើរមិនបានសម្រាប់ខ្ញុំ»។

តារាចម្រៀងលោក សុះ ម៉ាច បាននិយាយទៀតថា «ចំណុចពិសេសទាំងនេះដែលធ្វើឲ្យនាងទទួលបានការគាំទ្រពីមហាជនគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ។ ពិសេសជាងនេះទៅទៀត អត្តចរិត ភាពរួសរាយស្និទ្ធស្នាល និងការរួមចំណែកជាមួយសង្គមជាតិជាដើម»។

ប្រាកដណាស់ភាពជោគជ័យរបស់ មាស សុខសោភា ពេលនេះ កើតចេញពីការតាំងចិត្តខ្ពស់ ការតស៊ូជម្នះរាល់ឧបសគ្គទាំងឡាយដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា