ជីវិតកម្សាន្ដ
ក្រុមហ៊ុន Warner Bros ឆ្លើយតបយ៉ាងខ្លីទៅវៀតណាម ពាក់ព័ន្ធផែនទីក្នុងរឿង Barbie
បន្ទាប់ពីវៀតណាមហាមចាក់បញ្ចាំងរឿង Barbie ដោយសារតែក្នុងសាច់រឿងបង្ហាញពីដែនដីដែលចិនអះអាងថាជារបស់ខ្លួន ពេលនេះភាគីក្រុមហ៊ុនស្ទូឌីយោ Warner Bros ក៏បានចេញមកឆ្លើយតបផងដែរ ។

ក្រុមហ៊ុន Warner Bros បកស្រាយយ៉ាងខ្លីថា “ផែនទីនៅក្នុងរឿង Barbie គឺជាគំនូរធម្មតាប៉ុណ្ណោះ ដើម្បីពណ៌នាអំពីដំណើររបស់ Barbie ទៅកាន់ពិភពពិត គ្មានបំណងអ្វីផ្សេងឡើយ” ។
ជាក់ស្ដែង Barbie មានកាលបរិច្ឆេទគ្រោងចាក់បញ្ចាំងក្នុងប្រទេសវៀតណាម នៅថ្ងៃទី ២១ ខែកក្កដា ដូចសហរដ្ឋអាមេរិកដែរ ។ ប៉ុន្តែវៀតណាមសង្កេតឃើញខ្សែបន្ទាត់ ៩ ត្រេ រាងអក្សរ U លើផែនទីចិន ដែលបង្ហាញពីការទាមទារតំបន់ដ៏ធំនៃសមុទ្រចិនខាងត្បូង និងទឹកដីដែលវៀតណាមចាត់ទុកថាជារបស់ខ្លួន ទើបគេហាមឃាត់វិញ ។

ត្រឡប់មកលម្អិតពីរឿងវិញ Barbie គឺជាភាពយន្តដកស្រង់ពីតុក្កតាកូនក្រមុំដែលពេញនិយមបំផុតលើពិភពលោក ។ ចំពោះរឿងនេះ ក្រុមហ៊ុនស្ទូឌីយោ Warner Bros បានចំណាយប្រាក់ ១០០ លានដុល្លារក្នុងការផលិត និងដើរតួដោយតារាល្បីៗរួមមាន Margot Robbie និង Ryan Gosling ជាតួសំខាន់ៗ ។

សូមរំលឹកថា Barbie គឺជាភាពយន្តចុងក្រោយបង្អស់ដែលវៀតណាមហាមចាក់បញ្ចាំង ដោយសារមានឈុតឆាកផែនទីដែលចិនទាមទារដែនទឹកជាឯកតោភាគី នៅសមុទ្រចិនខាងត្បូង ខណៈកាលពីឆ្នាំ ២០២២ វៀតណាមក៏បានហាមចាក់បញ្ចាំងរឿង Unchartered របស់ក្រុមហ៊ុន Sony ផងដែរ ដោយសារហេតុផលដូចគ្នានេះ ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ