ជីវិតកម្សាន្ដ
មហាជនថា ស្នេហារវាង Ploy និង Tong ត្រឹមជាការសម្ដែង កុហកអ្នកគាំទ្រ
ប៉ុន្មានខែមកនេះ គូស្នេហ៍ថ្មោងថ្មីរបស់តារាសម្ដែង Ploy Chermarn និងតារារ៉េប Tong Twopee បានបង្កការចាប់អារម្មណ៍ទូទាំងប្រទេស ក្រោយពួកគេបើកបង្ហាញទំនាក់ទំនងជាសាធារណៈ។

បន្ទាប់ពីប្រកាសទំនាក់ទំនងយ៉ាងចំហ គូស្នេហ៍នេះតែងតែបង្ហោះរូបថតដើរលេងជាមួយគ្នា សុទ្ធតែជារូបផ្អែមល្ហែម ស្អិតរមួត បង្ហាញថាពួកគេពិតជាស្រឡាញ់គ្នាខ្លាំង ហើយរូបរបស់ពួកគេរមែងត្រូវបានអ្នកគាំទ្រពោលច្រណែន សឹងគ្រប់គ្នា។
ត្បិតមានទស្សនិកជននាំគ្នាសាទរយ៉ាងច្រើនក្ដី ថ្មីៗនេះក្រោយបង្ហោះរូបភាពស្វីតៗជាមួយគ្នា ស្រាប់តែមានមហាជនមួយចំនួននាំគ្នាបើកកកាយថា តាមពិតទំនាក់ទំនងស្នេហារវាង Ploy និង Tong សុទ្ធតែជាការសម្ដែង ដើម្បីបោកប្រាស់អ្នកគាំទ្រប៉ុណ្ណោះ។ តាមពិតពួកគេជាមិត្តជិតស្និទ្ធនឹងគ្នាជាយូរមកហើយ ហើយទស្សនិកជនមិនទាន់ដឹងនៅឡើយថា ទំនាក់ទំនងស្នេហារវាង Ploy និងសង្សារស្រីដូចគ្នា បានបែកគ្នាតាំងពីពេលណា។

ពួកគេបន្ថែមថា Ploy ប្រកាសទំនាក់ទំនងស្នេហាជាមួយ Tong ដើម្បីបិទបាំងរឿងសង្សារស្រីពីគ្រួសាររបស់នាង។ យ៉ាងណាមិញ នេះគ្រាន់តែការអះអាងតែម្ខាងប៉ុណ្ណោះ ចំពោះរឿងពិតយ៉ាងណា មានតែរង់ចាំតាមដានបន្តទៀត៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa ថាខ្លួនចូលចិត្តឈុតប៊ីគីនីណាស់ តែមិនហ៊ានស្លៀក ព្រោះខ្លាចម្ដាយ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា