ជីវិតកម្សាន្ដ
អ្នកផ្សងព្រេង៩រូប ធ្វើដំណើថ្មើរជើង៥៧គ.មទៅកាន់ពយម្រេញកង្កែបនៃឧទ្យានជាតិជួរភ្នំក្រវាញ
អ្នកដើរផ្សងព្រេងចំនួន៩រូប បានធ្វើដំណើរថ្មើរជើងចម្ងាយលើសពី៥៧គីឡូម៉ែត្រយ៉ាងរីករាយជាមួយទេសភាពនៃឧទ្យានជាតិភ្នំក្រវាញ ដោយចេញពីភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅកាន់ពយម្រេញកង្កែប ស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

ដំណើរផ្សងព្រេងដោយដើរមិនត្រឡប់មកទីតាំងចាស់នេះ អ្នកផ្សងព្រេងទាំងនោះ ត្រូវរ៉ាប់រងនូវសម្ភារៈផ្សងព្រេងរបស់ខ្លួនមានដូចជា ស្ពាយកាតាប និងសម្ភារៈចំបាច់ ដើម្បីធ្វើរឿងច្រើនដូចជា ឡើងចំណោត ស្ពាយអីវ៉ាន់ធ្ងន់ជាប់ខ្លួនដើរកាត់ភ្លៀង ខោអាវសើម ដើរអស់ដៃអស់ជើង ចុះចំណោត រអិល ឆ្លងទឹកហូរ ទឹកជ្រោះ ឆ្លងកាត់ព្រៃសត្វទៀក ជិះទូកកាត់ស្ទឹងអារ៉ែង ជាដើម។

ទីបំផុត អ្នកផ្សងព្រេងទាំងនេះ បានយកឈ្នះខ្លួនឯង និងសម្រេចបាននូវការដើរថ្មើរជើងចម្ងាយឆ្ងាយបែបនេះ ដោយជោគជ័យ និងមោទកភាពចំពោះការយកឈ្នះខ្លួនឯង ហើយបានចងចាំគ្រប់សកម្មភាពសប្បាយៗ និងការជួយគ្នាទៅវិញទៅមក៕



-
សន្តិសុខសង្គម២០ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ