ជីវិតកម្សាន្ដ
តើ Lisa នឹងដើរចេញពីក្រុម BLACKPINK ដែរទេ?
ប៉ុន្មានថ្ងៃមកនេះព័ត៌មានចាកចេញពីក្រុម និងការបញ្ចប់កុងត្រាជាមួយផលិតកម្ម YG Entertainment របស់ក្រុម BLACKPINK និងតារារ៉េប Lalisa បាននិងកំពុងធ្វើឱ្យអ្នកលេងអ៊ីនធឺរណិតជជែកគ្នាយ៉ាងតឹងតែង។
នៅថ្ងៃទី១២ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយចិន Munhwa Ilbo បានរាយការណ៍ថា បច្ចុប្បន្នសមាជិកក្រុម BLACKPINK ទាំងអស់កំពុងចរចាកុងជាមួយ YG Entertainment ដើម្បីបន្តកិច្ចសន្យារបស់ពួកគេ ខណៈសមាជិក ៣នាក់នឹងបន្តកិច្ចសន្យា Lalisa វិញហាក់នៅឆ្ងាយពីការចរចារ ហើយលទ្ធភាពដែលតារាស្រីរូបនេះនឹងចុះហត្ថលេខាជាមួយផលិតកម្ម ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នោះទេ។ ប្រសិនបើ Lalisa មិនបន្តកុងត្រាថ្មីនោះទេ នោះមានន័យថា តារាស្រីវ័យ ២៦ឆ្នាំរូបនេះ នឹងមិនបន្តជាសមាជិកជាមួយក្រុម BLACKPINK ដូចគ្នា។
ចំពោះពាក្យចចាមអារ៉ាមដែលលេចឮកន្លងមក ផលិតកម្ម YG Entertainment បានបង្ហើបថា ខ្លួននិង BLACKPINK ពុំមានបញ្ហាចុះកុងត្រាថ្មីនោះទេ ហើយការចរចាកិច្ចសន្យាកំពុងជាប់គាំង ដោយសារតែ BLACKPINK មានកាលវិភាគធ្វើការនៅក្រៅប្រទេសស្កេកស្កះពេក។
ជាមួយគ្នានោះ អ្នកលេងអ៊ីនធឺរណិតកូរ៉េនាំគ្នាបញ្ចេញប្រតិកម្មចំពោះព័ត៌មានចាកចេញពី YG របស់ Lisa ដោយពួកគេបានច្រានចោលរបាយការណ៍ខាងលើថា ជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះបើនាងចង់ចាកចេញពិតមែន នាងច្បាស់ជាចេញមុខប្រកាសជាសាធារណៈជាក់ជាមិនខាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រព័ន្ធផ្សព្វផ្សាយធំរបស់កូរ៉េរាយការណ៍ថា Lisa កំពុងណាត់ជួបជាមួយទាយាទស្នងមរតក LV
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ