Connect with us

ជីវិតកម្សាន្ដ

រងមតិរិះគន់មួយប្រាវ T.O.P ទំនងមិនបានសម្ដែងភាពយន្ត Squid Game វគ្គ២

បានផុស

នៅ

ក្រុមហ៊ុន Netflix ធ្លាប់បញ្ចេញតារាងឈ្មោះតារាល្បីៗកូរ៉េជាច្រើនរូបដែលនឹងមានវត្តមាននៅក្នុងរដូវកាលទី២នៃខ្សែភាពយន្ត “Squid Game” កាលពីថ្ងៃទី២៣ ខែមិថុនា ខណៈតារាចម្រៀង T.O.P នឹងបង្ហាញខ្លួនជាតួសំខាន់ម្នាក់ក្នុងភាពយន្តនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញថ្មីៗនេះ ក្រុមហ៊ុន Netflix បានបង្ហោះរូបតួ និងសកម្មភាពថតភាពយន្ត “Squid Game” វគ្គ២ នៅប្រទេសកូរ៉េ ប៉ុន្តែទស្សនិកជនមិនបានឃើញវត្តមាន​ T.O.P នោះទេ ដែលវាបានបង្កការសង្ស័យថា សមាជិក​ក្រុម BIGBANG រូបនេះ ទំនងមិនបានសម្ដែងឡើយ។

រឿងនេះបានធ្វើឱ្យមហាជននឹកដល់មតិរិះគន់កន្លងមក ពេលដែលក្រុមហ៊ុន Netflix ទើបប្រកាសតួភ្លាម ទស្សនិកជនគាំទ្រភាពយន្ត “Squid Game” ពុំសាទរចំពោះវត្តមាន T.O.P នោះទេ ​ដោយសារ​ប្រវត្តិ​ប្រើប្រាស់​ថ្នាំ​ញៀនរបស់តារាប្រុសរូបនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ នៅក្នុងការប្រជុំតុមូលរវាងតួសម្ដែង និងផលិតករ មុនពេលចុះថត ត្រូវបានសារព័ត៌មាន Star News ឱ្យដឹងថា ពុំមាន T.O.P ចូលរួមដែរ។ ទោះយ៉ាងណាកន្លងមក គេដឹងថា នៅក្នុងភាពយន្ត “Squid Game” រដូវកាលទី២ ដែលគ្រោងនឹងចេញនៅឆ្នាំ២០១៤ តារាចម្រៀង T.O.P នឹងដើរតួជាអតីតតារា K-Pop ដែលបានចូលនិវត្តន៍៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តើ Lisa នឹងដើរចេញពីក្រុម BLACKPINK ដែរទេ?

ចុចអាន៖ ប្រព័ន្ធផ្សព្វផ្សាយធំរបស់កូរ៉េរាយការណ៍ថា Lisa កំពុងណាត់ជួបជាមួយទាយាទស្នងមរតក LV

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម