Connect with us

ជីវិតកម្សាន្ដ

ហ្វីលីពីនអនុញ្ញាតឲ្យចាក់បញ្ចាំងរឿង Barbie ប៉ុន្តែត្រូវដាក់ព្រិលលើផែនទី

បានផុស

នៅ

ប្រទេសហ្វីលីពីនបានស្នើសុំឲ្យដាក់ព្រិលលើផែនទីដែលបង្កភាពចម្រូងចម្រាសនៅក្នុងរឿង Barbie ទើបអនុញ្ញាតឲ្យចាក់បញ្ចាំងបាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពយន្តនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសវៀតណាមរួចមកហើយ ព្រោះតែការបង្ហាញបន្ទាត់ត្រេ ៩ រាងអក្សរ ​U នៅលើផែនទី ។ ប៉ុន្តែ​​ហ្វីលីពីនជឿជាក់​ថា វាគ្រាន់តែ​ជា​គំនូរជីវចល​ប៉ុណ្ណោះ ដូច្នេះនឹងសម្រេចឲ្យចាក់បញ្ចាំងនៅ​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៣ តែម្ដង ។

ទន្ទឹមនោះ គណៈកម្មការត្រួតពិនិត្យ ចាត់ថ្នាក់ភាពយន្ត និងទូរទស្សន៍ហ្វីលីពីនក៏បានពិនិត្យភាពយន្តនេះ ២ ដងរួចហើយ ហើយថែមទាំងពិគ្រោះជាមួយមន្ត្រីកិច្ចការបរទេស និងអ្នកជំនាញផ្នែកច្បាប់ទៀតផង ។ ពួកគេជឿជាក់ថា តាមពិតទៅ រូបថ្លុកនេះគឺនិយាយអំពី “ដំណើររបស់ Barbie ពី Barbie Land ទៅកាន់ពិភពពិត” ដែលជាផ្នែកដ៏សំខាន់នៃរឿងប៉ុណ្ណោះ ។

ម្យ៉ាងទៀតកាលពីសប្ដាហ៍មុន ក្រុមហ៊ុនស្ទូឌីយោ Warner Bros ក៏បានចេញបកស្រាយដែរថា ផែនទីនេះគឺជាគំនូរកូនក្មេងគ្មានគោលបំណង ឬអត្ថន័យអ្វីផ្សេងឡើយ ។

គួរបញ្ជាក់ថា ចិន វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេ សុទ្ធតែប្រកួតប្រជែងគ្នាទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានសាងសង់មូលដ្ឋានយោធានៅលើកោះសិប្បនិមិត្តក្នុងតំបន់នោះ ហើយធ្វើប្រតិបត្តិការល្បាតរបស់កងទ័ពជើងទឹកនៅទីនោះជារឿយៗ ក្នុងគោលបំណងអះអាងការទាមទារទឹកដីរបស់ខ្លួន ។

ទោះបីតុលាការអន្តរជាតិនៅទីក្រុងឡាអេបានកាត់ក្តីប្រឆាំងនឹងការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងក្នុងឆ្នាំ ២០១៦ ក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំងមិនបានទទួលស្គាល់ការវិនិច្ឆ័យនោះទេ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ BBC

ចុចអាន៖ ៦ យ៉ាង គួរឲ្យចាប់អារម្មណ៍ពីតួអង្គនៅក្នុងរឿង Barbie

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៤ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

សន្តិសុខសង្គម៣ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

Sokha Hotels

ព័ត៌មានពេញនិយម