ជីវិតកម្សាន្ដ
លោក កៅ សីហា ចេញមុខពន្លះយ៉ាងចាស់ដៃអ្នកនិយាយពាក្យ”បងអូន” និង “បែបថៃ”
បន្ទាប់ពីមួយរយៈនេះ គេសង្កេតឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបាននឹងកំពុងពេញនិយមជំងឺឆ្កួតនិយមលើការប្រើប្រាស់ពាក្យ “បែបថៃ” ហើយនឹងពាក្យ “បងអូន” យ៉ាងផុលផុសនោះ ស្រាប់តែអ្នកដឹកនាំសម្ដែងល្បីឈ្មោះមួយរូប លោក កៅ សីហា បានចេញមុខមកពន្លះយ៉ាងចាស់ដៃ ជុំវិញករណីនេះ។

យោងតាមខ្លឹមសាររបស់លោក កៅ សីហា បានលើកឡើងថា «ខណៈនេះ កាំជា ( កម្ពុជា ) កំពុងពេញនិយមជំងឺឆ្កួត និយមលើពាក្យ “បែបថៃ” ហើយនឹងពាក្យ “បងអូន”… ហើយបើនិយាយបងប្អូន ទៅវាថី? យូរៗទៅ ចង់ធ្វើបដិវត្តពាក្យខ្មែរដោយឯកឯង សេរីទំនើងខុសបែប ខុសវេយ្យាករណ៍ សូម្បីការប្រើពាក្យពេចន៍ឲ្យត្រូវតាមបែបផែនរបស់ជាតិសាសន៍ខ្លួនឯង»។
លោក កៅ សីហា បានគូសបញ្ជាក់ថា ពាក្យ “បងអូន” ជាសំនៀងរបស់ជនបរទេស (យួន) ដែលចេះនិយាយភាសាខ្មែរ ហើយអណ្ដាតគ្រលាស់មិនបាននូវតួអក្សរដែលមានពាក្យព្យញ្ជនៈត្រួតជើង មិនបានដូចម្ចាស់ដើម ទើបជនចំណាកស្រុកដែលជាជាតិសាសន៍ ភូមិផងរបងក្បែរខាងនិយាយ “បងអូនៗ” ឲ្យស្រួល និងរត់មាត់របស់ពួកគេក្នុងការសន្ទនាជាមួយម្ចាស់ស្រុក។

ដោយឡែក បែរមកមើលសម័យបច្ចុប្បន្ន ខ្លួនដែលជាម្ចាស់ស្រុក ម្ចាស់ភាសា បែរជាព្រមទទួលយកនូវការជះឥទ្ធិពលនៃការប្រើប្រាស់ភាសារបស់ខ្លួនពីជនបរទេសបែបនេះទៅវិញ។
ស្របពេលជាមួយគ្នានេះ អ្នកដឹកនាំសម្ដែងរូបនេះ បានបន្តថា «អូសឃ្លីបរបស់អ្នកល្បីៗក្នុងរបរអនឡាញ ស្រុកខ្មែរមក ចេញតែក្បាលវីដេអូ ឮពាក្យថា សួស្ដី បងអូន…. ចង់តែសំពងឲ្យបែកមាត់ ថា ខ្នាញ់ នុះខ្នាញ់ ហើយប្រឹងជោរតាមគ្នាអស់ ហើយជោរអស់ទាំងមិនដឹងថា ខ្លួនកំពុងអូសទាញឱ្យអ្នកទស្សនាចូលរួមធ្វើបដិវត្តពាក្យរបស់ខ្មែរខ្លួនឯងយ៉ាងគឃ្លើន និងត្រេកត្រអាលថាខ្លួនស៊ីវិល័យឈានមុខ ក្នុងការប្រើពាក្យខុសទាំងនេះ។ សុំទៅចុះឈប់បាន ឈប់ទៅទាំងអ្នកល្បី សេដ្ឋី វ៉ាល់ លានអីក៏ដោយ ឈប់នាំគ្នានិយាយថា សួស្ដីបងអូន នឹងទៅណា ចូលរួមការពារ លើកស្ទួយអក្សរសាស្ត្រជាតិយើងឱ្យគង់វង្ស»។

ជាមួយគ្នានេះ លោក កៅ សីហា ក៏បានសំណូមពរ ដល់រាជបណ្ឌិតសភាកម្ពុជា មេត្តា បញ្ចេញឥទ្ធិពលរបស់ខ្លួនមកសាយភាយគ្របដណ្ដប់ ក្រុមអ្នកអធិប្បាយ voice over លើវីដេអូរបស់អ្នកonlineទាំងនោះ បើនៅតែបន្ត សោកនាដកម្មនៃការប្រើប្រាស់ភាសាខ្មែរអាចនឹងកើតឡើង។ ហើយតាមរយៈនេះ ក៏មានអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិគាំទ្រ ការលើកឡើងរបស់លោក កៅ សីហា ផងដែរ៕


អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ