Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ ជី ដេវីត ស្កាត់ទៅរៀនភាសាបាលីសំស្ក្រឹត បង្ហាញគំរូល្អដល់យុវជនខ្មែរ

បានផុស

នៅ

ប្រាកដ​ណាស់​ តារា​ចម្រៀង​រ៉េប​ លោក ងួន ចាន់ដេវីត ឬ​ហៅ​ថា​ G-Devith គេ​តែង​សង្កេត​ឃើញ​ពី​ទីផ្សារ​សិល្បៈ​របស់​លោក​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​តែ​មាន​សន្ទុះ​ទីផ្សារ​គាំទ្រ​ច្រើន​មិន​​ចាញ់​តារា​រួម​ជំនាន់​ឯទៀត​ឡើយ។ ម្យ៉ាង​ទៀត​លោក​បាន​បញ្ចេញ​ស្នា​ដៃ​បទ​ចម្រៀង​ថ្មី​ៗ​ជា​បន្ត បន្ទាប់​ដើម្បី​ប្រជែង​ទីផ្សារ​សិល្បៈ​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ដែល​ទីផ្សារ​សិល្បៈ និង​បទ​ចម្រៀង​របស់ G-Devith កាន់​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ហើយ​លេចធ្លោ​ខ្លាំង​ ថ្មី​ៗ​នេះ​ ស្រាប់​តែ​មាន​ការ​ទម្លាយ​ថា​ តារា​ ចម្រៀង​រ៉េប​រូប​នេះ បាន​សម្រេច​ចិត្ត​ទៅ​ចូល​​រៀន​​បន្ថែម​​នូវ​ចំណេះ​វិជ្ជា គឺ​រៀន​ភាសា​​បាលី​សំស្ក្រឹត​ ដែល​នេះ គឺ​បានបង្ហាញ​ជាគំរូ​​ល្អ​មួយ​សម្រាប់​យុវជន​ខ្មែរ​ ជំនាន់ក្រោយ។

ជាក់ស្ដែង​ គេឃើញ​មាន​ការ​បង្ហោះ ជា​រូប​ភាព ភ្ជាប់​ខ្លឹម​សារ​​បញ្ជាក់​​ដូច្នេះ​ថា «សូម​ស្វាគមន៍​សិស្ស​ថ្មី ថ្នាក់​​ភាសា​សំស្ក្រឹត​មូលដ្ឋាន​បង្រៀន​ដោយ​ព្រះបាលិ​កោសលបណ្ឌិត​ សែម ឈុនលី ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ភាសា​បាលី ទី​ចាត់​ការ​កិច្ច​ការ​បាលី​នៃ​ពុទ្ធិក​វិទ្យាល័យ​ព្រះសុរាម្រិត»។

សូម​ជម្រាប​ដែរ​ថា តារា​ចម្រៀង​រ៉េប​វ័យ​ក្មេង​លោក ងួន ចាន់ដេវីត ហៅ G -Devith អំឡុង​ពេល​ចុង​ក្រោយ​នេះ លោក​បាន​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ៗ​ជា​បន្តបន្ទាប់ ខណៈ​បទ​​មួយ​ចំនួន​ក៏​បាន​​សរសេរ​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ថែម​ទាំង​មាន​​ចំណង​ជើង​ជា​ភាសា​បាលី​សំស្ក្រឹត​ ព្រមទាំងតែង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​​មហាជន​ និង​មិត្ត​ៗ​យុវវ័យ​៕

អត្ថបទ​៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ស សុខា ឱ្យបណ្ដុះទឹកចិត្តយុវជនឱ្យហ៊ានចេញការពារជាតិ ទឹកដី បើថ្ងៃណាមួយសត្រូវឈ្លានពានកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ ជន​ណា​ដែល​បំផ្លាញ​ក្រុមហ៊ុន Tesla អាច​ជាប់​ពន្ធនាគារ​រហូតដល់​២០​ឆ្នាំ

រំលោភ
សន្តិសុខសង្គម៣ ម៉ោង មុន

ប្រុសប្រកែក ស្រីប្រកាន់ នារីម្នាក់​ទៅ​សុំបុរសម្នាក់ស្នាក់នៅបន្ទប់ជាមួយ ហើយចោទថាប៉ុនប៉ងចាប់រំលោភ

Sokha Hotels

ព័ត៌មានពេញនិយម