Connect with us

ជីវិតកម្សាន្ដ

អ្នកនាង ច័ន្ទ តារាទី ទម្លាយរូបភាពដ៏កម្រជាមួយលោក ទេព រិន្ទដារ៉ូ អ្នកគាំទ្រសរសើរគ្រប់គ្នា

បានផុស

នៅ

លោក ទេព រិន្ទដារ៉ូ ដែល​ជា​តារា​សម្ដែង​ភាពយន្ត​ជើង​ចាស់​មួយ​រូប​ដ៏​ល្បី​ឈ្មោះ និង​មាន​ភាព​លេច​ធ្លោ​លើ​វិថី​សិល្បៈ នា​អំឡុង​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ និង ៩០ ​រួម​ជំនាន់​ជា​មួយ​អ្នក​នាង អម្ពរ ទេវី ដែល​ជា​ដៃ​គូរ​សម្ដែង​ដ៏​ស័ក្ដិសម​បំផុត​នា​សម័យ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទៀត​សោត ក៏​នៅ​មាន​តារា​សម្ដែង​ប្រុស-ស្រី​ ល្បី​ៗ​មួយ​ចំនួន​ទៀត​រួម​ការងារ​សិល្បៈ​ជា​មួយ​លោក​ផង​ដែរ តួយ៉ាង​ដូច​ជា​តារា​ស្រី​អ្នក​នាង ច័ន្ទ តារាទី និង​នារីរ័ត្ន គន្ធា ជា​ដើម។

ជា​មួយ​គ្នា​នោះ គិត​រហូត​មក​ទល់​បច្ចុប្បន្ន សម្រាប់​តារា​សម្ដែង​ជើង​ចាស់​លោក ទេព រិន្ទដារ៉ូ គឺ​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មាន​រយៈ​ពេល​ប្រមាណ​ជា ៣០ ​មក​ឆ្នាំ​ហើយ ខណៈ​ប្រជាប្រិយភាព និង​ទី​ផ្សារ​សម្ដែង​នៅ​តែ​រក្សា​បាន​ការ​គាំ​ទ្រ​ខ្ពស់​មិន​មាន​ការ​ចុះ​ថមថយ។ លើស​ពី​នេះ​ទៀត លោក ទេព រិន្ទដារ៉ូ ក៏​ជា​តួអង្គ​ប្រុស​មួយ​រូប​ធ្លាប់​រួម​សម្ដែង​ភាពយន្ត​ជា​ច្រើន​ជា​មួយ​អ្នកនាង ច័ន្ទ តារាទី ផង​ដែរ ។

ទន្ទឹម​នេះ រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ចាប់​​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​ពេល​នេះ ស្រាប់​តែ​សុខ​ៗ តារា​សម្ដែង​រួម​ជំនាន់ គឺ​អ្នក​នាង ច័ន្ទ តារាទី បាន​ទម្លាយ​រូប​ភាព​ដ៏​កម្រ​ ចាប់​តាំង​ពី​ចូល​ប្រឡូក​សិល្បៈ​ជា​មួយ​លោក ទេព រិន្ទដារ៉ូ តាម​រយៈ​ភាព​សិទ្ធស្នាល។

ក្នុង​នោះ​អ្នក​នាង ច័ន្ធ តារាទី បាន​លើក​ឡើង​ថា អ្នក​នាង​មិន​ដែល​បាន​ឱប​គ្នា​នៅ​ក្រៅ​ឆាក​ម្ដង​ណា​ទេ បន្ទាប់​ពី​ការ​ថត​ភាពយន្ត​ចប់​មួយ​រឿង​ៗ​ជា​មួយ​លោក ទេព រិន្ទដារ៉ូ ។

អ្នកនាង ច័ន្ធ តារាទី បាន​បង្ហោះ​រូប​​ភាព​ ភ្ជាប់​ខ្លឹម​សារ​ដូច្នេះ​ថា​​ «សុំ​ឱប​បង្អួត​ក្មេង​ៗ​​បន្តិច​ចុះ​​ កាល​នៅ​ពី​ក្មេង​ថត​ចប់ មិន​ដែល​បាន​ឱប​គ្នា​ទេ ដល់​ពេល​អស់​អារម្មណ៍ ទើប​បាន​ឱប​គ្នា​លេង»

តាមរយៈ​ខ្លឹម​សារ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំ​​ទ្រ​ចាប់​អារម្មណ៍​ស្ទើរ​គ្រប់គ្នា​ដោយ​ខ្លះ​សរសើរ​ពី​ទំនាក់ទំនង​របស់​តារា​ជើង​ចាស់​ទាំង​ពីរ​​ដួង​ខាង​លើ។ ចំណែក​ខ្លះ​ទៀត​ បាន​បន្ត​លើក​ឡើង​ថា ពួកគាត់​ទាំង​ពីរ​នៅ​​តែ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​​ការ​សម្ដែង​ភាព​យន្ត​នា​ពេល​បច្ចុប្បន្ន។

សូម​បញ្ជាក់​ដែរ​ថា​ លោក ទេព រិន្ទដារ៉ូ គឺ​ជា​តារា​ជើង​ចាស់​មួយ​រូប​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ផ្នែក​សម្ដែង​អស់​រយៈ​ពេល ៣ ទសវត្សរ៍ ជាង​​មក​ហើយ និង​មាន​ប្រជាប្រិយ​ភាព​មិន​ចេះ​រីងស្ងួត​មក​ដល់​សព្វ​ថ្ងៃ​។ លោក​ក៏​តែង​ទទួល​បាន​ការ​គាំ​ទ្រ និង​សរសើរ​ខ្លាំង​ចំពោះ​សមត្ថភាព និង​ភាព​រោះរាយ​រាក់​ទាក់​អ្នក​នៅ​ជុំវិញ​ខ្លួន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥២ នាទីutes មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម១ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

សន្តិសុខសង្គម៥២ នាទីutes មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម