Connect with us

ជីវិតកម្សាន្ដ

សុះ ម៉ាច ទម្លាយបំណងពីក្មេងស្រឡាញ់ប្រដាល់ តែធ្វើតាមម្ដាយ ចាប់អាជីពជាអ្នកចម្រៀង

បានផុស

នៅ

លោក សុះ ម៉ាច គិត​មក​ទល់​ពេលនេះ បាន​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ជា​អ្នក​ចម្រៀង​មាន​រយៈពេល​ច្រើន​ក្រាស់ក្រែល​ហើយ ខណៈ​ប្រជាប្រិយភាព និង​ភាព​ល្បីល្បាញ នៅតែ​រក្សា​បាន​ដូចដើម ពោល​ពុំ​មាន​ការ​ចុះ​ថមថយ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អាជីព​ជា​អ្នកចម្រៀង​ច្រើន​ឆ្នាំ​មកនេះ តារា​ចម្រៀង​ជើងចាស់​រូប​នេះ ក៏​ធ្លាប់​កាន់​ការងារ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផង​ដែរ។ យ៉ាងណាក្ដី ថ្មីៗមុន​នេះ លោក សុះ ម៉ាច បាន​ចេញ​មក​ទម្លាយ​ជា​បន្តបន្ទាប់​នូវ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ដែល​កន្លងមក​មិន​ត្រូវ​បាន​អ្នកគាំទ្រ​ខ្លះ​បាន​ដឹង​ពី​ខ្សែ​ជីវិត នៃ​ការ​តស៊ូ​របស់​លោក​ទម្រាំ​ជោគជ័យ​មកដល់​បច្ចុប្បន្ន។

ដោយឡែក​រឿង​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ថែមទៀត​នោះ ដោយ​មុន​នេះ លោក សុះ ម៉ាច បាន​បង្ហាញ​បំណង​ពី​ក្មេង​ស្រឡាញ់​អាជីព​ប្រដាល់ ប៉ុន្តែ​ដើម្បី​ធ្វើតាម​បំណង​ម្ដាយ លោក​ក៏បាន​ងាក​មក​ចាប់​អាជីព​ជា​អ្នកចម្រៀង​រហូតដល់​សព្វថ្ងៃ។ លោក សុះ ម៉ាច បាន​រម្លឹក​ថា លោក​ចង់​ប្រឡូក​អាជីព​ប្រដាល់​វិញ​ម្ដង ក្រែង​ល្បី​ម្ដង​ទៀត ព្រោះ​តាំងពី​ក្មេង​ស្រឡាញ់​ប្រដាល់​ណាស់។

លោក​បញ្ជាក់​ថា លោក​ក៏​ធ្លាប់​ហាត់​ក្បាច់គុន​ច្រើន​ដែរ តេក្វាន់ដូ ការ៉ាតេដូ ហាប់គីដូ និង​គុណ​ខ្មែរ​ខ្លះ​ដែរ។ លោក​ក៏​ធ្លាប់​សុំ​ម្ដាយ​ចូល​ប្រដាល់ ពេល​ឃើញ​ទូរទស្សន៍​ផ្សាយ។ តែ​អ្នក​ម្ដាយ​មិន​អនុញ្ញាត បើ​ច្រៀង គាត់​ព្រម។ លោក សុះ ម៉ាច បន្ថែម​ថា «តាមពិត ខ្ញុំ​កាលពី​ក្មេង​ស្រឡាញ់​ប្រដាល់ បាល់ទាត់​ជាង​ច្រៀង តែ​ឥឡូវ​ចាស់​ជ្រុល​ហើយ ក្លឹប​ណា​ទទួល​? ណាមួយ​ខ្លាច​គេ​វ៉ៃ​ឈឺ​ទៀត​ផង»។

គួរ​បញ្ជាក់​ថា លោក សុះ ម៉ាច កន្លងមក ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ២ អាណត្តិ និង​តារា​ចម្រៀង​ជើងចាស់​ដ៏​មាន​ប្រជាប្រិយភាព​រហូតមកដល់​ពេល​បច្ចុប្បន្ន។ លោក សុះ ម៉ាច បាន​ជាប់​ឈាមជ័រ​ជា​អ្នក​សិល្បៈ ព្រោះ​លោក​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោកតា សុះ ម៉ាត់ តារា​ចម្រៀង​ល្បី និង​សម្បូរ​ស្នេហ៍ ក្នុង​ទសវត្សរ៍​ឆ្នាំ ៦០-៧០៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម