ជីវិតកម្សាន្ដ
ឈុតតំណាងជាតិ Miss Supranational Cambodia គ្រងដោយ លីវ ជីលី លេចធ្លោខ្លាំង
ស្រីស្អាត លីវ ជីលី បវរកញ្ញាតំណាងកម្ពុជា ត្រូវបានជ្រើសរើសចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិ Miss Supranational 2023 នៅឯប្រទេសប៉ូឡូញ នាឆ្នាំនេះ។ ការចេញទៅប្រកួតនេះ នឹងនាំយកប្រទេសកម្ពុជា ទង់ជាតិកម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិ។

បវរកញ្ញាតំណាងកម្ពុជារូបនេះ បានចេញដំណើរពីកម្ពុជា កាលពីល្ងាចថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ។ មុនពេលចេញទៅប្រកួត លីវ ជីលី ត្រៀមខ្លួនរួចជាស្រេច និងបានធ្វើការហ្វឹកហាត់យ៉ាងសកម្មពោរពេញដោយភាពជឿជាក់ ក្លាហាន ក្នុងនាមបវរកញ្ញាតំណាងកម្ពុជាឲ្យចូលរួមប្រកួតលើឆាកអន្តរជាតិ។

អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀតនោះ កាលពីថ្ងៃទី ១៣ ខែកក្កដា ពោល មុនពេល ១ ថ្ងៃ នៃការប្រឡងផ្ដាច់ព្រ័ត្រនោះ នៅលើផេកផ្លូវការរបស់ Miss Supranational Cambodia ក៏បានបញ្ចេញឈុតតំណាងជាតិដែលបវរកញ្ញា លីវ ជីលី នាំយកទៅប្រកួតនៅលើឆាកអន្តរជាតិលើកនេះ គឺ ពិតជាលេចធ្លោខ្លាំង និងមានអំណាចទៀតផង។

បើតាមការបង្ហោះឲ្យដឹងពីស្ថាប័ន Miss Supranational Cambodia បញ្ជាក់ថា «ឈុតដ៏ប្រណិតនេះមានឈ្មោះ”ព្រះរាម នៃវិមានកម្ពុជា” ឈុតនេះ ដកស្រង់ចេញពីស្នាដៃអក្សរសិល្ប៍ខ្មែររឿងរាមកេរ្តិ៍។ ឈុតនេះ ចង់បង្ហាញពីតួអង្គព្រះរាមដែលមានរំលេចនូវគ្រឿងអលង្ការប្រាក់ដ៏ប្រណិតដែលមានធ្នូនៅក្នុងដៃ និងចង់បង្ហាញពីអំណាចព្រះរាមក្នុងសង្គ្រាម ដើម្បីការពារប្រទេសពីការឈ្លានពានរបស់ខ្មាំងសត្រូវ»។

សូមរម្លឹកថា ក្នុងការចេញទៅប្រកួត Miss Supranational 2023 នៅប្រទេសប៉ូឡូញនោះដែរ សាមីខ្លួន កញ្ញា ជីលី ក៏បានសុំការលើកទឹកចិត្តពីអ្នកគាំទ្រនៅកម្ពុជា មុនចាកចេញទៅប្រកួតនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា










-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច