Connect with us

ជីវិតកម្សាន្ដ

ប្រសិន Lisa មិនបន្តកុងត្រាជាមួយ YG ដឹងទេក្រុមហ៊ុននឹងខាតបង់ចំណូលកម្រិតណា?

បានផុស

នៅ

ព័ត៌មានចាកចេញពីផលិតកម្មយក្សរបស់កូរ៉េ​ YG Entertainment របស់ Lalisa នៅតែជាប្រធានបទក្តៅក្នុងរង្វង់វិស័យ K-POP ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកជាច្រើនបានរាយការណ៍ថា តារារ៉េបជនជាតិថៃរូបនេះអាចនឹងមិនបន្តកុងត្រាថ្មីជាមួយទ្រនំរបស់ខ្លួនទៀតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មានចចាមអារ៉ាមចាកចេញរបស់ Lalisa បានផ្ទុះឡើង បន្ទាប់ពីក្រុមហ៊ុនមួយនៅក្នុងប្រទេសចិនបានទាក់ទងទៅផលិតកម្ម YG ដើម្បីសាកសួរអំពីកាលវិភាគរបស់ក្រុម BLACKPINK និងពិភាក្សាអំពីការអញ្ជើញ Lalisa ឱ្យចូលរួមកម្មវិធីរបស់ពួកគេ។ ប៉ុន្តែខាងក្រុមហ៊ុនចិនបានទទួលចម្លើយថា ទាក់ទងនឹងកាលវិភាគការងាររបស់ Lalisa បន្ទាប់ពីខែសីហា ឆ្នាំ២០២៣ នៅមិនទាន់ប្រាកដនោះទេ ព្រោះ​រឿង​បន្ត​កុងត្រា​នៅ​មិន​ទាន់​ច្បាស់។

ក្រោយ​ប្រភព​ខាងលើបាន​លាតត្រដាង​ដូច្នេះ ទីភ្នាក់ងាររបស់ YG បានឆ្លើយតបភ្លាមៗថា ការបន្តកុងត្រាជាមួយសមាជិក ៣នាក់ផ្សេងទៀតរួមមាន Jisoo, Jennie, Rose បានដំណើរការយ៉ាងរលូនហើយ លើកលែងតែ Lalisa ព្រោះនាងជាប់កាលវិភាគមមាញឹកនៅក្រៅប្រទេស។

ទោះបីជាចេញមុខឆ្លើយតបបែបណាក្ដី មហាជននៅតែមន្ទិលសង្ស័យ និងយល់ថា ដំណឹងចាកចេញរបស់ Lalisa អាចជាការពិត។ ហើយប្រសិន Lalisa ពិតជាដើរចេញពីក្រុម BLACKPINK និងបញ្ចប់កិច្ចសន្យាត្រឹមខែសីហានេះពិតមែន ផលិតកម្មតន្ត្រី YG Entertainment អាចប៉ះពាល់ដល់ភាគហ៊ុនមិនតិចនោះទេ។ ទីភ្នាក់ងារ​ព័ត៌មាន CNBC បាន​បង្ហាញ​ថា​ តម្លៃ​ភាគហ៊ុន​របស់​ផលិតកម្ម YG Entertainment នឹងធ្លាក់ចំណូលពី ៧៣,៩០០វ៉ុន មកត្រឹម ៦៦,៧០០វ៉ុន ឬស្មើនឹង ៧%ឯណោះ។

បច្ចុប្បន្នគេនៅតែមិនទាន់ច្បាស់ឡើយថា សមាជិកទាំង៤ នៃក្រុម BLACKPINK នឹងបន្ត ឬមិនបន្តកុងត្រានោះទេ ទស្សនិកជនកំពុង​រង់ចាំ​ការ​បំភ្លឺ​ផ្ទាល់មាត់របស់​តារា​ស្រី​ទាំង ​៤​រូប ​ក្នុង​អំឡុង​ខែ​សីហាខាងមុខ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រឡូកពិភពតន្ត្រីជាង ៧ឆ្នាំ ក្រុម BLACKPINK ចេញចម្រៀងបាន ៧០បទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ចរាចរណ៍១៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម