Connect with us

ជីវិតកម្សាន្ដ

ព្រះសង្ឃកូរ៉េមួយអង្គ មិនអនុញ្ញាតឱ្យ Jennie ចូលវត្ត ព្រោះនាងល្បីពេក

បានផុស

នៅ

ព្រះសង្ឃមួយអង្គនៅកូរ៉េខាងត្បូង បានទម្លាយរឿងពិតមួយថា មុនពេល Kim Jennie ចូលរួមសម្ដែងក្នុងខ្សែភាពយន្តរឿង “The Idol” នាងធ្លាប់សុំអនុញ្ញាតចូលវត្តដើម្បីថតរឿង តែព្រះតេជគុណបានបដិសេដ ​ព្រោះតែភាពល្បីល្បាញរបស់តារា Kpop រូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយព្រះសង្ឃមួយអង្គ បានចែករំលែកថា Jennie សមាជិកក្រុម BLACKPINK ធ្លាប់ទៅវត្តដើម្បីសុំថតរឿង ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារព្រះសង្ឃរាជពុំយល់ព្រម។ ព្រះសង្ឃអង្គនេះ មានសង្ឃដីកាថា ដោយសារប្រជាប្រិយភាពរបស់ Jennie ល្បីល្បាញកម្រិតពិភពលោក ទើបព្រះតេជគុណបដិសេធយ៉ាងដូច្នេះ។ មូលហេតុដែលព្រះតេជគុណបដិសេដវត្តមានរបស់ Jennie ព្រោះតែមិនចង់ឱ្យព្រះវិហារ និងវត្តអារ៉ាមក្លាយជាកន្លែងពាណិជ្ជកម្មនោះទេ ជាពិសេសអ្នកគាំទ្ររបស់ Jennie នឹងសម្រុកទៅវត្តច្រើនពេក រហូតដល់ស្ទះមិនខាន​។

បន្ទាប់ពីមិនបានថតនៅវត្តមួយនោះ មិន​យូរ​ប៉ុន្មាន Jennie បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ជា​តារា​សម្ដែង​​ក្នុង​គម្រោង​រឿង “The Idol” ដែល​ផលិត​ដោយ The Weeknd ហើយនាងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ជាពិសេស Blinks តែម្ដង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រឡូកពិភពតន្ត្រីជាង ៧ឆ្នាំ ក្រុម BLACKPINK ចេញចម្រៀងបាន ៧០បទ

ចុចអាន៖ សម្ដែងលើកដំបូង Jennie ត្រូវទស្សនាវដ្ដី Forbes លើកសរសើរ និងចង់ឱ្យឈ្នះពានរង្វាន់អន្តរជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម