ជីវិតកម្សាន្ដ
អ្នកគាំទ្រខឹងជំនួស ក្រោយទស្សនាវដ្ដី Variety ចុះផ្សាយអត្ថបទដៀមដាម Jungkook
អ្នកនិយមលេងអ៊ីនធឺរណិតមិនពេញចិត្តយ៉ាងខ្លាំងទៅលើទស្សនាវដ្ដី Variety បន្ទាប់ពីទស្សនាវដ្ដីនេះបានបោះពុម្ពផ្សាយអត្ថបទហាក់ដៀមដាម Jungkook សមាជិកក្រុម BTS នៅក្នុងបទសម្ភាសន៍ថ្មីមួយ។

នៅថ្ងៃទី១៤ ខែកក្កដា Jungkook បានទម្លាក់បទចម្រៀងទោលរបស់ខ្លួនដែលមានចំណងជើងថា “Seven” ដែលបទនេះធ្វើឱ្យទស្សនិកជន ជាពិសេស ARMYs សម្ដែងអារម្មណ៍រំភើបយ៉ាងខ្លាំង។ បន្ទាប់ពី MV របស់ Jungkook ចេញផ្សាយ សារព័ត៌មាននានាបានសម្រុកគ្នាចេញអត្ថបទព្រោងព្រាតអំពីបទទោលរបស់សមាជិកកូនពៅរបស់ BTS ដែលមួយក្នុងចំណោមនោះគឺការបោះពុម្ភផ្សាយរបស់ទស្សនាវដ្ដី Variety ។

ក្រោយពេលទស្សនាវដ្ដី Variety ចេញផ្សាយអត្ថបទកិច្ចសម្ភាសន៍ជាមួយ Jungkook ក្រុមអ្នកគាំទ្រស្រាប់តែនាំគ្នាខឹងសម្បារ ដោយចាត់ទុកការបោះពុម្ពផ្សាយមួយនោះ ជាការមាក់ងាយសមត្ថភាពភាសាទៅលើតារាប្រុសរូបនេះ។
នៅក្នុងអត្ថបទទស្សនាវដ្ដី Variety សរសេរថា ខ្លួនបានបញ្ចប់កិច្ចសម្ភាសន៍ជាមួយ Jungkook ដោយអមជាមួយនឹងអ្នកបកប្រែ ខណៈ ARMYs យល់ឃើញថា Variety កំពុងតែមិនឱ្យតម្លៃលើជំនាញភាសាអង់គ្លេសរបស់ Jungkook ក៏ដូចជាសមាជិក BTS ដទៃទៀត។ ចំពោះរឿងនេះ អ្នកគាំទ្រចាត់ទុកជាទង្វើមិនគោរពចំពោះ Jungkook នោះទេ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រះសង្ឃកូរ៉េមួយអង្គ មិនអនុញ្ញាតឱ្យ Jennie ចូលវត្ត ព្រោះនាងល្បីពេក
ចុចអាន៖ BTS ចូលបម្រើកងទ័ព! តើ BLACKPINK នឹងគ្រប់គ្រងឧស្សាហកម្មតន្ត្រី Kpop ទេ?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ