ជីវិតកម្សាន្ដ
កូន១មែនពិត! តារាស្រី សួង សាខារ៉ានីត ចាយសម្រស់មិនចាញ់ក្រមុំ
តារាស្រីកញ្ញា សួង សាខារ៉ានីត ត្រូវបានទស្សនិកជនមួយចំនួនកត់សម្គាល់មើលឃើញថា បច្ចុប្បន្នទោះបីនាងបានក្លាយជាម្តាយគេ ហើយក៏ពិតមែនតែតារាស្រីរូបនេះនៅតែទទួលបានការសរសើរថា មានរូបសម្រស់ស្រស់ស្អាតមិនចាញ់ក្រមុំឡើយ។

ជាការពិតណាស់បើនិយាយពីសម្រស់គឺពិតជាផ្នែកមួយដ៏សំខាន់នឹងទាក់ទាញបំផុតនៅក្នុងអាជីពជាអ្នកសិល្បៈព្រមទាំងមហាជនទូទៅព្រោះថា នៅពេលដែលសម្រស់យើងកាន់តែលេចធ្លោសមត្ថភាពសិល្បៈក៏កាន់តែខ្លាំងសម្រាប់ទីផ្សារការងាររួមទាំងអាជីពមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ។
ងាកមកចាប់អារម្មណ៍តារាស្រី សួង សាខារ៉ានីត ថ្វីត្បិតអាជីពសិល្បៈរបស់នាងបានផ្អាកមួយរយៈយ៉ាងណាក្តីប៉ុន្តែរ៉ានីតនៅតែទទួលបានការគាំទ្រ និងសរសើរទាំងកាងារសិល្បៈហើយរូបសម្រស់ស្រស់ស្អាត។

មកដល់ពេលនេះ សាខារ៉ានីត ក៏ត្រូវបានគេចាត់ទុក ជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាត ជាពិសេសពណ៌សម្បុរស្បែកសខ្ចីគួរឱ្យក្នាញ់ហើយនៅពេលនាងតុបតែងខ្លួនម្តងៗសម្រស់របស់នាងពិតជាស្អាត និងលេចធ្លោមិនចាញ់តារាជំនាន់ក្រោយឡើយ។
ពិតណាស់ដើម្បីទទួលបានសម្រស់ដែលនៅតែស្រស់ស្អាត និងសាច់ចាំបែបនេះកន្លងមកតួអង្គស្រីក្នុងរឿង “កូនក្រក” សួង សាខារ៉ានីត ធ្លាប់បានឱ្យដឹងដែរថា មកពីនាងមានវិធីថែទាំងសម្រស់យ៉ាងដិតដល់ជាមួយការប្រើប្រាស់ផលិតផលថែសម្រស់ខ្លះៗ ហើយអ្វីដែលចម្បងនោះគឺការហាត់ប្រាណ និងរបបអាហារហូបចុកប្រចាំថ្ងៃ។

សូមជម្រាបថាតារាសម្តែង សួង សាខារ៉ានីត បន្ទាប់ពីផ្អាក់សិល្បៈមួយរយៈក្រោយពេលសម្រាលកូននិងដើម្បីបំពេញតួនាទីជាអ្នកម្តាយដ៏ល្អនោះបច្ចុប្បន្ននាងក៏កំពុងកាក់កបជាមួយមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ។
ម្យ៉ាងទៀត រ៉ានីត ពេលនេះគឺកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយកូនប្រុសជាទីស្រឡាញ់របស់នាងទៀតផង៕


អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ