Connect with us

ជីវិតកម្សាន្ដ

ប្រឈមរឿងបំណុលរាប់សិបម៉ឺនដុល្លារតែ រតន: ពិសី មានគោលជំហររឹងមាំដោះស្រាយ​រាល់គ្រប់បញ្ហា

បានផុស

នៅ

មហាជនអ្នកគាំទ្របានដឹងថា ដោយសារតែកាអស់ភាពអត់ធ្មត់តារាចម្រៀង រតន: ពិសី កាលពីថ្មីៗកន្លងមកនេះ បានចាប់ផ្តើមទម្លាយមុខកូនបំណុលរបស់ខ្លួនជាបន្តបន្ទាប់ ដោយក្នុងនោះមានទាំងអ្នកនៅក្នុងចង្កោមសិល្ប:ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងរឿងបំណុលរាប់សិបម៉ឺនដុល្លារដែលត្រូវគេជំពាក់នេះដែរតារាស្រី រតន: ពិសី បានចាត់ទុកថា ខ្លួនជាជន​រងគ្រោះ ព្រោះត្រូវប្រឈមមុខចេញសងជំនួសគេ(សងជំនួសកូនបំណុល) រតន: ពិសី កន្លងមក នាងតែងបង្ហើប​ពីបញ្ហាជួបរឿងពិបាកចិត្តព្រោះកូនតុងទីនបោកលើសេចក្តីទុកចិត្ត ដោយគេជំពាក់លុយរាប់សិបម៉ឺនដុល្លារ មិនព្រមសង។ ម្យ៉ាងទៀត​ជារឿយៗនាងបានព្រមានប្រើវិធានការផ្លូវច្បាប់ ដើម្បីដោះស្រាយចំពោះបុគ្គលទាំងនោះ។

ថ្វីត្បិតបញ្ហាបំណុលទាំងនេះកំពុងប្រឈម និងក្លាយជាបន្ទុកសម្រាប់នាង ក្នុងការចេញសងជំនួសកូន​បំណុលមួយ​ចំនួនយ៉ាងនេះក្តី។ ប៉ុន្តែតារាស្រីសិចស៊ី រតន: ក៏បានប្រកាសពីការពង្រឹងស្មារតីរឹងមាំដោះស្រាយរាល់គ្រប់បញ្ហា ដែលបាននិងកំពុងប្រឈមកើតឡើង នៅចំពោះមុខដោយភាពក្លាហាននឹងមានទំនូលខុសត្រូវខ្ពស់បំផុត។

កញ្ញា រតន: ពិសី បានបញ្ជាក់គោលជំហរបស់ខ្លួនថា “ខ្ញុំ នឹងឈរនៅទីនេះដោះស្រាយ​រាល់គ្រប់បញ្ហាជាមួយ​អ្នកទាំងអស់គ្នា មិនទៅណាទេ ! ខ្ញុំជឿជាក់លើភាពក្លាហានអំពើល្អនឹងភាពស្មោះ​ត្រង់របស់ខ្ញុំនឹងជួយខ្ញុំធ្វើឲ្យខ្ញុំរឹង​មាំនឹងបានអ្វីដែលបានបាត់បង់ទៅត្រលប់មកវិញក្នុងពេលឆាប់ៗ”។ កញ្ញាបានបន្ថែមថា កំហុសដ៏ធំ របស់ខ្ញុំគឺឆាប់​ជឿទុកចិត្ដគេពេក។

សូមជម្រាបដែរថា បន្ទាប់ការបង្ហាញមុខកូនបំណុលកញ្ញា រតន: ពិសី ក៏ធ្លាប់បានរម្លឹកដល់អ្នកលក់អនឡាញ ល្បីឈ្មោះ អឿន ម៉ូលីកា ដែលបច្ចុប្បន្នកំពុងជាប់ទោសនៅពន្ធនាគារដូច្នេះថាគ្រាន់តែ Mo Lika ម្នាក់ខ្ញុំអស់ជាង ១៨៤៥២០​ដុល្លារ តើអ្នកណាជួយខ្ញុំបានពេលនេះ? ខ្ញុំត្រូវសងគេដែរ។ ចំណែកក្រៅពីនេះក៏ត្រូវបាន ពិសី បញ្ចេញ​អត្តសញ្ញាណ​ជាបន្តបន្ទាប់ផងដែរ៕ អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម