ជីវិតកម្សាន្ដ
តារាស្រី ២ ដួង បាត់បង់ម្ដាយដូចគ្នា ដោយសារជំងឺមហារីក
ប្រាកដណាស់ មហារីក ជាជំងឺដ៏កាចសាហាវមួយប្រភេទដែលមនុស្សគ្រប់គ្នាគួរប្រុងប្រយ័ត្ន និងខ្លាចរអាចំពោះជំងឺប្រភេទនេះ។

យ៉ាងណាមិញមកដល់ពេលនេះ ក៏មានតារាស្រី ២ ដួង មកហើយដែលត្រូវបាត់បង់ម្ដាយជាទីស្រលាញ់អស់មួយជីវិតព្រោះតែជំងឺមហារីក។ ក្នុងនោះ ៖ ១.តារាសម្ដែង និងជាពិធីការិនី ឌួង ហ្សូរីដា នាងបានបាត់បង់ម្ដាយជាទីស្រលាញ់របស់ខ្លួន គឺ លោកស្រី យ៉ាលីន សុខលីម កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៣ ដោយសារតែជំងឺមហារីក។ កន្លងមក ឌួង ហ្សូរីដា តែងបាននាំម្ដាយចេញទៅព្យាបាលនៅប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកស្រី យ៉ាលីន សុខលីម បានកើតជំងឺកាចសាហាវនេះអំឡុងចុងឆ្នាំ ២០១៨ តែពេលនោះ ហ្សូរីដា ព្យាបាលម្ដាយទាន់ពេលវេលាទើបលោកស្រីអាចរស់នៅជាមួយកូនៗ ជាង ៥ ឆ្នាំទៀត ក៏ទទួលមរណភាពក្នុងអាយុ ៦០ ឆ្នាំ ដែលធ្វើឲ្យ រីដា និងប្អូនស្រីទាំងពីររបស់នាង ត្រូវកំព្រាម្ដាយជារៀងរហូត។

២.ពិធីការិនីកញ្ញា សោម ស្រីនាថ គឺ ស្រីស្អាតរូបនេះក៏បានក្លាយជាតារាកំព្រាម្ដាយកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៧ ដោយសារម្ដាយនាងកើតជំងឺមហារីកសុដន់។ បន្ទាប់ពីម្ដាយចែកឋាន បច្ចុប្បន្ន ស្រីនាថ ក្លាយជាជន្ទល់គ្រួសារ ត្រូវចិញ្ចឹមប្អូនៗ ២ នាក់ទៀត ដែលកំពុងរៀន ខណៈឪពុកនាងកើតជំងឺទឹកនោមផ្អែម។ យ៉ាងណាមិញ សោម ស្រីនាថ ក៏មិនខុសពី ហ្សូរីដា ដែរ ពោល មានភាពរឹងមាំណាស់ និងប្រឹងធ្វើការរកលុយជួយដល់គ្រួសារ ខណៈកាលពីថ្ងៃទី ០៧ ខែកក្កដា ថ្មីៗនេះ នាងទើបចេញទៅប្រទេសចិនក្នុងនាមជា Miss Bird’s Nest Cambodia ដើម្បីចូលរួមប្រកួតកម្មវិធី Bird’s Nest Division នៅប្រទេសចិន។ ក្នុងការប្រកួតលើឆាកអន្តរជាតិនោះ នាងទទួលជ័យជំនះក្លាយទៅជាម្ចាស់មកុដបវរកញ្ញាត្រចៀកកាំ (Miss Bird’s Nest Division) 2023 យ៉ាងមោទនភាពសម្រាប់អ្នកគាំទ្រ។

កត់សម្គាល់ថា អំឡុងមួយរយៈចុងក្រោយនេះ ក៏មានតារាស្រីមួយចំនួនបានជួបបញ្ហា នៃជំងឺមហារីកដ៏កាចសាហាវនេះផងដែរ ពោលដូចជា,តារាសម្ដែង អេង វ៉ាណង ក៏កំពុងធ្លាក់ខ្លួនឈឺដោយសារតែជំងឺ ១ នេះ ក្នុងដំណាក់កាល ៣ ខណៈបច្ចុប្បន្នកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យជំនាញ។

ចំណែកឯអតីតម្ចាស់ជ័យលាភីលេខ ២ ក្នុងកម្មវិធីកំពូលតារាអាស៊ានកាលពីឆ្នាំ ២០១០ និង តារាចម្រៀងកញ្ញា ប៊ូ សុនីតា កន្លងមក ក៏ត្រូវបានប្រភពពីអ្នកសិល្បៈទម្លាយថា នាងបានកើតជំងឺមហារីកស្បូនធ្ងន់ធ្ងរ ស្ថិតក្នុងដំណាក់កាលទី ៣ គួរឲ្យបារម្ភផងដែរ។ រីឯតារាស្រីអ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានទទួលមរណភាពកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ ដោយសារតែជំងឺ មហារីកកូនកណ្ដុរដែលមិនអាចព្យាបាល និងជួយសង្គ្រោះជីវិតបានឡើយ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច