ជីវិតកម្សាន្ដ
តារាស្រីតំណាងឲ្យកាបូប Birkin ទទួលមរណភាពនៅវ័យ ៧៦ ឆ្នាំ
តារាចម្រៀង និងសម្ដែង Jane Birkin កូនកាត់បារាំង-អង់គ្លេស បានទទួលមរណភាពក្នុងវ័យ ៧៦ ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣ ។

Jane មានកេរិ៍្តឈ្មោះរីកសុះសាយ ពេលថតបទ “Je T’aime…moi non plus” និងមានទំនាក់ទំនងជាមួយអ្នកនិពន្ធបទចម្រៀងឈ្មោះ Serge Gainsbourg ។ មិនតែប៉ុណ្ណោះ Jane ក៏ជាអ្នកបង្កើតគំនិតផលិតកាបូប Birkin ដែលជាកាបូបដ៏មានតម្លៃខ្ពស់ខ្លាំង និងមិនមែនគ្រប់គ្នាសុទ្ធតែអាចទិញវាបាននោះទេ ។

តាមពិត តារាស្រីរូបនេះកើតនៅទីក្រុងឡុងដ៍ ហើយប្ដូរទៅរស់នៅបារាំងក្នុងអំឡុងឆ្នាំ ១៩៧០ ។ លុះដល់ឆ្នាំ ១៩៨១ Jane បានជួបជាមួយនាយកប្រតិបត្តិ Hermès លោក Jean louis dumas នៅលើយន្តហោះ ពេលធ្វើដំណើរទៅទីក្រុងឡុងដ៍ ។

គ្រានោះ លោក Dumas ឃើញ Jane ដាក់របស់ក្នុងកន្ត្រកមួយសែនរញ៉េរញ៉ៃ ទើបគាត់ផ្តល់ដំបូន្មានថា នាងគួរតែមានកាបូបធំមួយ ស្រាប់តែ Jane ទាញយកខ្មៅដៃមករចនាកាបូប Birkin តែម្ដង ។

ជាការពិតណាស់ Hermès Birkin ត្រូវបានដាក់ឈ្មោះតាម Jane Birkin និងចេញលក់លើកដំបូងក្នុងឆ្នាំ ១៩៨៤ ។ យោងតាមទស្សនាវដ្តី Forbes និង Bloomberg Business បានឲ្យដឹងថា កាបូប Hermès បានកើនឡើង ៤៣០ ភាគរយ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក ហើយវាក៏ជាការវិនិយោគផ្នែកហិរញ្ញវត្ថុប្រសើរជាងភាគហ៊ុន ឬមាសទៅទៀត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មកដឹងកាន់តែច្បាស់ពីកាបូប Birkin តម្លៃរាប់ម៉ឺនដុល្លារ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ