ជីវិតកម្សាន្ដ
រឿងអាស្រូវតារាកំប្លែង ណាំវ៉ា លួចទាក់ទងប្ដីគេ ត្រូវប្រពន្ធដើមបន្តទម្លាយទាំងក្ដីឈឺចាប់ ស្រែករកយុត្តិធម៌
ជុំវិញរឿងអាស្រូវដ៏រសើបរបស់តារាកំប្លែង សន ស្រីលីន ហៅ ណាំវ៉ា ដែលបែកធ្លាយថាលួចមានសហាយស្មន់ជាមួយប្ដីគេ មកទល់ពេលនេះត្រូវប្រពន្ធដើមបន្តទម្លាយទាំងក្ដីឈឺចាប់ ហើយសួរថា ឯណាទៅយុត្តិធម៌សម្រាប់ប្រពន្ធដើមពេញច្បាប់? ខណៈនាងក៏ជាមនុស្សធ្លាប់ចេញចូលផ្ទះប្រពន្ធដើម ថែមទាំងដឹងថាគេមានប្រពន្ធកូន ផ្ទះធំទ្រនំខ្ពស់ផងនោះ។

ប្រភពពីស្ត្រីជាប្រភពដើមបានអះអាងទាំងក្ដីឈឺចាប់ថា តារាកំប្លែង ណាំវ៉ា មិនត្រឹមតែលួចលាក់សហាយស្មន់ជាមួយប្ដីខ្លួននោះទេ ថែមទាំងឆាតមកប្រពន្ធដើមពេញច្បាប់ឲ្យផ្ដិតមេដៃលែងលះចែកទ្រព្យឲ្យទៀត។ មិនតែប៉ុណ្ណោះកាលពីអំឡុងដើមឆ្នាំ ២០២៣ តារាកំប្លែងរូបនេះ ក៏បានលួចលាក់ធ្វើពិធីសែនព្រេនជាមួយប្ដីថែមទៀត។

យោងតាមសារដែលត្រូវបានបង្ហោះទម្លាយនៅលើគណនីហ្វេសប៊ុកឈ្មោះ Pechvann Ny បានរៀបរាប់ជាបន្តបន្ទាប់ដោយមានខ្លឹមសារថា «ខ្ញុំទទួលស្គាល់ថាខ្លួនឯងល្ងង់ដោយសារខ្ញុំមើល មនុស្សអាក្រក់នៅក្នុងផ្លូវល្អ ឃើញឆ្កែចចក ចិត្តមិនស្មោះសរថាជាពពែស្លូត។ អ្នកជាមនុស្សធ្លាប់ចេញចូលផ្ទះខ្ញុំ ថែមទាំងដឹងថាគេមានប្រពន្ធកូន ផ្ទះធំទ្រនំខ្ពស់ គ្រួសារមានសុភមង្គល អ្នកបែរជាថ្លើមធំលួចសហាយស្មន់នឹងគ្នា ហើយស្រែកប្រកាសក្តែងៗ ក្នុងឆាតថា <<អញយកប្ដីងែង ងែងចង់យ៉ាងម៉េច» សួរថាឯណាទៅយុត្តិធម៌សម្រាប់ប្រពន្ធដើមពេញច្បាប់ដែលខាំមាត់សង្កត់ចិត្តមកទល់នឹងថ្ងៃនេះ»។

ប្រភពពីប្រពន្ធដើមខាងលើបានបន្តថា «សួរថា តើមនុស្សស្រីដែលមានរឿងដូចនាងខ្ញុំក្នុងចិត្តឈឺប៉ុណ្ណា បើបងមិនភ្ញាក់ខ្លួន ហើយយល់ថាសំណស្ពាន់ គឺជាមាស សូមបងនិរាសទៅចុះ ទៅយកគេទៅ សន ស្រីលីន ហៅ ណាំវ៉ា។ ប្រពន្ធគឺជាមាស នៃជ័យមង្គល ស្រីជាថ្នាំពុលបំផ្លាញគ្រួសារ បងគួរចាំ។ មិនស្មានឆ្កែព្រៃចិត្តឫស្សា លួចខាំប្រហារពីក្រោយខ្នង ខំយកអាសាបែរមិនតបស្នង បែរពង្រាត់បងចេញពីទ្រូង មិនអាសូរកូននៅតូចហ្មង ចិត្តគ្នាមិនចង់បែកឆ្ងាយពីឪ ត្រូវឆ្កែចង្រៃខាំពាំនាំទៅយកចូលព្រៃជ្រៅលួចលាក់សែនព្រេន»។

កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ មុននេះ ម្ចាស់គណនីខាងលើ ក៏បានបញ្ចេញខ្លឹមសារដែរថា «ជាតារាកំប្លែង ១ រូប ក្នុងសង្គមសិល្បៈមួយដែរ ប្រើសម្ដីអសុរោះ លួចសហាយស្មន់ជាមួយប្ដីគេហើយ ឆាតមកប្រពន្ធពេញច្បាប់ឲ្យផ្ដិតមេដៃលែងលះ ចែកទ្រព្យឲ្យវាទៀត ល្មមៗបានហើយនាងឈ្មោះ ( សន ស្រីលីន) ហៅ ណាំវា រូបរាងស្អាតបាតដែរ តែគ្មានសមត្ថភាពរកប្ដីខ្លួនឯង ចាំយកតែរបស់គេស្រាប់ សម្បត្តិត្រឹមស្រីស៊ីឲ្យលុយៗសោះខ្លាំងម្ល៉េះនាង ប្ដីប្រពន្ធខ្ញុំលែងមិនលែងជារឿងរបស់ខ្ញុំ ចាំទៅនាង ឮហើយចង់តែសើច។ ជួយស៊ែរផងបងប្អូនឲ្យគេដឹងពីចរិតសន្តានគាត់»។

ចំណែកកាលពីថ្ងៃទី ០៨ ខែកក្កដា កន្លងទៅ ម្ចាស់គណនីហ្វេសប៊ុកខាងលើដដែល ក៏បានបង្ហាញខ្លឹមសារថា «ទាក់ទងប្ដីគេលួចលាក់ស្ងាត់ៗហើយមិនចង់ទេ វាចង់បើកចំហទៀត វាសាហាវណាស់បងប្អូន ជួលគេមកសម្លាប់ប្រពន្ធដើមទៀត ផ្លូវងងឹត ផ្លូវក្រៅ ផ្លូវក្នុង វាជួលគេទាំងអស់…។ អ៊ីចឹងបានថា មនុស្សស្គាល់មុខ តែមិនស្គាល់ដល់ចិត្តសន្តានវាទេ មីស្រីនេះជាសត្វនរកប្រេតចាប់ជាតិ»។
ទាក់ទងរឿងរ៉ាវដ៏រសើបខាងលើនេះ “កម្ពុជាថ្មី” នៅមិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺពីភាគីតារាកំប្លែង ណាំវ៉ា ដែលរងការចោទប្រកាន់ពីស្ត្រីជាប្រពន្ធដើមបាននៅឡើយទេ។ យ៉ាងណាក្ដីយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅពេលក្រោយ។
គួរបញ្ជាក់ថា កញ្ញា សន ស្រីលីន ហៅ ណាំវ៉ា ត្រូវបានគេស្គាល់គ្រប់គ្នា ព្រោះនាងជាតារាកំប្លែងសខ្ចីសម្ដីចាក់ទឹកមិនលិចដែលប្រិយមិត្តអ្នកតាមដានតែងតែទទួលបានសំណើចសើចក្អាកក្អាយមិនចេះជិនណាយនោះទេ៕
អត្ថបទ ៖ ចាន់រ៉ា







-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច