ជីវិតកម្សាន្ដ
បងស្រី Coco Lee ប្រាប់ថ្ងៃធ្វើបុណ្យសពរបស់ប្អូនទៅដល់ហ្វេនៗ
បងស្រីបង្កើតតារាចម្រៀង Coco Lee គឺអ្នកនាង Nancy Lee បានប្រកាសថា បុណ្យសពប្អូនស្រីនឹងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ខាងមុខនេះ ។
Nancy Lee បានបង្ហោះវីដេអូ Coco Lee ជួបជាមួយអ្នកគាំទ្រជុំវិញពិភពលោក ហើយសរសេរជាភាសាចិនកុកងឺ និងអង់គ្លេសថា “សូមបញ្ជាក់ដល់អ្នកដែលមានបំណងចង់ចូលរួមពិធីបុណ្យសពរបស់ Coco ថា ពិធីបុណ្យនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា នៅផ្ទះសពក្នុងទីក្រុងហុងកុង ។ ចំណែកឯពិធីបុណ្យសពសាធារណៈវិញក៏នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ផងដែរ ចន្លោះម៉ោង ៦ ល្ងាចដល់ម៉ោង ១០ យប់ ហើយសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នក” ។
តារាចម្រៀង Do You Want My Love ខាងលើ បានស្លាប់កាលពីថ្ងៃទី០៥ ខែកក្កដា បន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាត ។ តាមប្រភពច្បាស់ការបានឲ្យដឹងដែរថា Coco បន្សល់ទុកទ្រព្យសម្បត្តិតម្លៃ ២៨ លានដុល្លារ សម្រាប់ម្តាយអាយុ ៨៦ ឆ្នាំ ព្រោះអ្នកស្រីជាមនុស្សសំខាន់បំផុតក្នុងជីវិតនាង ។
ជាការពិត Coco ត្រូវគេរាយការណ៍ថាមានជំងឺធ្លាក់ទឹកចិត្តអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយការស្លាប់របស់នាងធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញពិភពលោក និងទទួលបានការចូលរួមរំលែកទុក្ខពីតារាល្បីៗជាច្រើនដួងរួមមាន Wang Leehom, Stefanie Sun និង Jam Hsiao ផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បញ្ហា ២ នេះ អាចជាហេតុផលជំរុញឲ្យ Coco Lee ធ្វើអត្តឃាត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ