Connect with us

ជីវិតកម្សាន្ដ

កាត់ទោសបុរសម្នាក់ឱ្យជាប់គុក ១៤ខែ ពីបទបន្លំខ្លួនជាសមាជិក BTS

បានផុស

នៅ

បុរស​ជនជាតិកូរ៉េ​វ័យ​ ២០​ឆ្នាំម្នាក់ ​ត្រូវ​បានតុលាកាត់​ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៤ខែ ​ពី​បទ​បន្លំខ្លួនជា​សមាជិក​ BTS និង​ផ្សព្វផ្សាយ​តន្ត្រី​ដែល​មិន​ទាន់​ចេញផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ សារព័ត៌មាន Koreaboo បានរាយការណ៍ថា បុរសម្នាក់ដែលមានអាយុ ២០ឆ្នាំ ត្រូវបានតុលាការទីក្រុង Daegu កាត់ទោសឱ្យជាប់គុក ១៤ខែ និងព្យួរទោសរយៈពេល ៣ឆ្នាំ។

របាយការណ៍​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ បុរស​រូប​នេះ​បាន​ទាក់​ទង​ផលិតកររបស់ក្រុម BTS ដោយ​ធ្វើ​ពុត​ជា​សមាជិកនៃក្រុមនេះ។ កាលណោះផលិតករមិនបានដឹងឡើយថាខ្លួន​បានចាញ់បោកគេ ទើប​ផលិតករព្រម​លាតត្រដាង​ព័ត៌មាន​អំពី​​​បទ​ចម្រៀង​ដែល​មិន​ទាន់​ចេញ​ផ្សាយ និងគម្រោងទាក់ទងនឹងក្រុមមួយចំនួន។

បន្ទាប់មក បុរសនោះបានចែករំលែកបទភ្លេងដែលផលិតករ BTS ផ្ញើឱ្យ នៅក្នុងគណនី Instagram របស់គាត់ និងចែករំលែកវាជាមួយអ្នកស្គាល់គ្នាតាមរយៈ Kakao Talk ។ មូលហេតុដែលបុរសរូបនោះធ្វើដូច្នេះ ត្រូវបានមេធាវីរបស់គាត់អះអាងថា មកពីគាត់ចង់ក្លាយជាផលិតករអស្ចារ្យ និងល្បីល្បាញ ព្រោះមិត្តរូមថ្នាក់របស់គាត់បានក្លាយជាតារាល្បីមួយរូបនៅក្នុងប្រទេស៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្នកគាំទ្រខឹងជំនួស ក្រោយទស្សនាវដ្ដី Variety ចុះផ្សាយអត្ថបទដៀមដាម Jungkook

ចុចអាន៖ ប្រឡូកពិភពតន្ត្រីជាង ៧ឆ្នាំ ក្រុម BLACKPINK ចេញចម្រៀងបាន ៧០បទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម