Connect with us

ជីវិតកម្សាន្ដ

ក្រុម BLACKPINK បង្កើតប្រវត្តិសាស្ត្រថ្មីនៅលើ YouTube

បានផុស

នៅ

យោងតាមផលិតកម្ម YG Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមចម្រៀងនារី BLACKPINK កើនអ្នក Subscribe លើសពី ៩០លាននាក់ នៅលើឆានែល YouTube ផ្លូវការរបស់ពួកគេ។ នេះ​ជា​កំណត់ត្រាថ្មី​ដែល​សម្រេច​បាន​ក្នុង​រយៈពេល ៧​ឆ្នាំ ​និង​មួយ​ខែ ​ចាប់​តាំង​ពី​ឆានែល​នេះ​បាន​បើក​ដំណើរការដំបូង ​កំលុង​ខែ​មិថុនា ឆ្នាំ២០១៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលកន្លងមក គឺនៅអំឡុងខែកញ្ញា ឆ្នាំ២០២១ ក្រុម BLACKPINK ធ្លាប់ជាប់ចំណាត់ថ្នាក់ជាសិល្បករកូរ៉េលេខ ១ ដែលមានអ្នក Subscribe ច្រើនជាងគេនៅលើ YouTube ទូទាំងពិភពលោក។

លុះមកដល់ខែកញ្ញា ឆ្នាំមុន ក្រុម BLACKPINK កើន Subscriber លើសពី ៨០លាននាក់ នៅលើឆានែលផ្លូវការរបស់ពួកគេ និងបានបន្ថែម Subscriber ជាង ១០លាននាក់ផ្សេងទៀតក្នុងរយៈពេលតិចជាងមួយឆ្នាំ ហើយសមិទ្ធផលនេះបានបង្កើតកំណត់ត្រាថ្មីជាលើកដំបូង ដែលតារា Kpop អាចមាន Subscriber ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ YouTube ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រឡូកពិភពតន្ត្រីជាង ៧ឆ្នាំ ក្រុម BLACKPINK ចេញចម្រៀងបាន ៧០បទ

ចុចអាន៖ តើ Lisa នឹងដើរចេញពីក្រុម BLACKPINK ដែរទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម