ជីវិតកម្សាន្ដ
មិនដល់២ឆ្នាំ ! ឆៃ លីដាឡែន ត្រូវបាត់បង់មនុស្សជាទីស្រលាញ់២រូបក្នុងគ្រួសារ
តារាចម្រៀងស្រីយ៉េៗអ្នកនាង ឆៃ លីដាឡែន ឈានចូលឆ្នាំ២០២១នេះ នាងនិងក្រុមគ្រួសារបានជួបទុក្ខដ៏ក្រៀមក្រំនិងសោកសៅបំផុត ខណៈបងស្រីជាទីស្រលាញ់បានទទួលមរណភាពទាំងអាល័យបំផុត។

ដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះ បានធ្វើឲ្យមហាជននិងអ្នកសិល្បៈរួមអាជីពជាច្រើនសម្តែងការចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏សោកសៅនេះ ជាមួយអ្នកនាង ឆៃ លីដាឡែន និងក្រុមគ្រួសារ ខណៈមានមិត្តភក្តិសិល្បៈឯទៀតក៏បានចូលរួមដោយផ្ទាល់ ផងដែរ។


ប្រភពពីមិត្តភក្តិសិល្បៈជិតដិត ដែលបានចូលរួមពិធីបុណ្យសពបងស្រី ឆៃ លីដាឡែន បានបញ្ជាក់ថា ឆៃ លីដាឡែន ពិតអាល័យបងស្រីនាងខ្លាំង ខណៈថ្ងៃបូជាសពនាងបានយំសោកបោកប្រាណយ៉ាងខ្សោះទឹកភ្នែកស្ទើរសន្លប់ទៀតផង។ ប្រភពថា ពួកគេអាណិត ដាឡែន ខ្លាំងណាស់ ព្រោះនាងទើបតែបាត់បង់ឪពុកមិនទាន់បានប៉ុន្មានផង ពេលនេះក៏បាត់បង់បងស្រីបង្កើតម្នាក់ទៀតគួរឲ្យស្តាយបំផុត។ ដោយឡែកអ្នកនាង ឆៃ លីដាឡែន បានបញ្ជាក់ឲ្យ ដឹងយ៉ាងខ្លីដោយអារម្មណ៍ក្តុកក្តួលថា នាងពិតជាស្ទើរតែទទួលយកមិនបានឡើយ ក្រោយពេលទទួ លបានដំណឹងនៃការស្លាប់បងស្រីធំយ៉ាងលឿនដូច្នេះ។ នាងថាបងស្រីនាងបានស្លាប់ដោយសារជំងឺគាំងបេះដូងកាលពីថ្ងៃទី២៣ ខែមករា បន្ទាប់មកពីលេងភ្លេងការវិញ។ ពេលនេះ សពបងស្រីនាង ត្រូវបានបូជារួចរាល់ហើយនៅឯស្រុកកំណើតខេត្តបាត់ដំបង។


សូមរម្លឹកដែរថា កាលពីអំឡុងចុងឆ្នាំ២០២១តារាចម្រៀងនិងសម្តែងអ្នកនាង ឆៃ លីដាឡែន ក៏បានជួបទុក្ខធំក្នុងគ្រួសារ ផងដែរ បន្ទាប់ពីលោកឪពុកជាទីស្រលាញ់របស់តារាចម្រៀងរូបនេះ បានទទួលមរណភាព ក្នុងជន្មាយុ៦៨ឆ្នាំ ដោយសារជំងឺគាំងបេះដូង ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ពែកមីចេញមុខប្រតិកម្មជំនួសនាយគ្រឿន ក្រោយមានជនអនាមិកបង្កើតផេកក្លែងក្លាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ