Connect with us

ជីវិតកម្សាន្ដ

សូ ដានីតា ផុងខ្លួនរឿងធានាលុយតុងទីនជិត ១ លានដុល្លារ

បានផុស

នៅ

ក្រោយ​ប្រកាស​ថា ខ្លួន​ជា​ជនរងគ្រោះ​រងថ្មបាក់​ជុំវិញ​រឿងរ៉ាវ នៃ​បំណុល​តុងទីន ខណៈ​កូនៗ រត់ ចោល​មិន​ទទួល​ខុសត្រូវ អ្នកនាង សូ ដានីតា ដែល​ជា​តារា​ចម្រៀង និង​សម្ដែង​ល្បីឈ្មោះ ថ្មីៗ​នេះ ក៏​អស់​ភាព​អត់ធ្មត់ ផ្ដើម​ទម្លាយ​អត្តសញ្ញាណ​ម្ដង​មួយៗ ចំពោះ​បុគ្គល​បោក​លុយ​ទាំង ២១ នាក់ ជា​បន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ថ្មីៗ​នេះ ស្រាប់តែ​តារា​សម្ដែង​អ្នកនាង សូ ដានីតា បាន​ទម្លាយ​ផង​ដែរ​ពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​បាន​ផុង​លង់ខ្លួន​ដោយសារ​តែ​ការ​ចាញ់បោក​គេ​តាមរយៈ​ការ​លេង​តុងទីន ខណៈ​កន្លងមក​នាង​ក៏​ធ្លាប់​ទម្លាយ​បន្តបន្ទាប់​ពី​រឿង​នេះ។

តារា​ចម្រៀង​អ្នកនាង សូ ដានីតា បាន​ថ្លែង​បញ្ជាក់​ដូច្នេះ​ថា «គាត់​ជា​កម្លាំង​ចិត្ត មាន​គាត់​ម្នាក់ ធ្វើ​ឲ្យ​ខ្ញុំ​ខំ​ជម្នះ នៃ​រឿង​ធានា​លុយ​តុងទីន​ជិត ១ លាន»។ បើ​តាម​ការ​កត់សម្គាល់ នេះ​មិនមែន​ទើប​ជា​លើក​ទី ១ នោះ​ទេ ដែល​តារា​ស្រី សូ ដានីតា បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​រហូត​ធ្វើការ​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​កូនបំណុល​របស់​ខ្លួន។

សូម​បញ្ជាក់​ដែរ​ថា ចាប់​តាំងពី​អំឡុង​ចុង​ឆ្នាំ ២០២១ និង​ចូល​ដល់​ចុង​ឆ្នាំ ២០២៣ នេះ គេ​ឃើញ​មាន​តារា​ប្រុស​-​ស្រី​ល្បីៗ​មួយ​ចំនួន បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប និង​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ក្នុង​សង្គម​ខ្មែរ​ប្រហែល​គ្នា ជុំវិញ​ការ​ផុងខ្លួន​អស់​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​ដោយ​ហេតុផល​ផ្សេងៗ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម