Connect with us

ជីវិតកម្សាន្ដ

ក្រោយវីជេ ដាដា ទម្លាយរឿងលោក អ៊ិន សុភិន ស្រាប់តែ សុខ រ៉ាស៊ី បញ្ជាក់ថាមានជនរងគ្រោះ ៧​ នាក់ហើយ ករណីនេះ

បានផុស

នៅ

អ្នកគាំទ្រ បានជ្រាបហើយថា ថ្មី​ៗ​នេះ វីជេ ដាដា​ បាន​ទម្លាយ​រឿង​អាស្រូវ​ដ៏​រសើប​ និង​អាម៉ាស់​ថ្មី​មួយ​ទៀត​ចំពោះ​លោក អ៉ិន សុភិន ​ជា​ម្ចាស់​ផលិត​កម្ម​មហាហង្ស​ ដែល​ជំពាក់​លុយ​មិន​ព្រម​សង​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហាជន ព្រម​ទាំង​អ្នក​​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​រឿងរ៉ាវ​អាស្រូវ​របស់​លោក អ៉ិន សុភិន ​​ពុំ​មែន​​ជា​លើក​ទី​មួយ​ទេ​ដែល​ត្រូវ​បាន​សិល្បករ សិល្បការិនី ទម្លាយ​ដ៏​អាម៉ាស់​ជុំ​វិញ​រឿង​បំណុល​ជួល​មនុស្ស​ឲ្យ​ធ្វើ​ការងារ​តែ​មិន​បើក​លុយ​ឲ្យ​គេ។

ជាក់ស្ដែង​ ស្រប​ពេល​​ វីជេ ដាដា ទម្លាយ​បញ្ហា​ជំពាក់​លុយ​នេះ​ដែរ ស្រាប់​តែ​ពិធី​ករ លោក សុខ រ៉ាស៊ី ដែល​ជា​ជនរង​គ្រោះ​ម្នាក់ ​ក្នុង​ចំណោម​នេះ​ ក៏​ចេញ​មក​បញ្ជាក់​ថា មាន​ជនរង​គ្រោះ ៧ ​នាក់​ហើយ​ លើ​ករណី​នេះ។

តាម​រយៈ​ខ្លឹមសារ ​នៃ​សំណេរ​ដែល​លោក សុខ រ៉ាស៊ី ស៊ែ​ចែក​រំលែក​បន្ត​ពី ​វីជេ ដាដា បាន​លើក​ឡើង​ថា ជន​រង​គ្រោះ​ទី ៧​ ហើយ​ ទាំង​តារា​សម្ដែង ពិធី​ករ អ្នក​រៀប​ចំ​ឆាក បុគ្គលិក និងគ្រូ​បង្វឹក​បាល់ទាត់។

លោក​ រ៉ាស៊ី បញ្ជាក់​ថា ​«លុយ​ខ្ញុំ ១៥ ០០០ ដុល្លារ គ្មាន​បាន​សូម្បី​មួយ​រៀល​លុយ​ខ្មែរ ពឹង​តុលាការ​ប្រហែល ២០ ឆ្នាំ​ទៀត​ បាន​បាន​លុយ​មើល​ទៅ​ តើ​អ្នកណា​អាច​ជួយ​បាន​?»។

ពិធី​ករ​សម្បូរ​វោហារ​សព្ទ​លោក សុខ រ៉ាស៊ី ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ «កម្ពុជា​ថ្មី» ឲ្យដឹង​ដែរ​ថា​ គិត​រហូត​មក​ដល់​ពេល​នេះ​ករណី​បណ្ដឹង​របស់​លោក​ទៅ​លើ លោក អ៉ិន សុភិន​ នៅ​មិន​ទាន់​មាន​ច្រកចេញ ឬ​ ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ ខណៈ​ដែល​ពាក្យ​បណ្ដឹង​នោះ គឺ​ លោក សុខ រ៉ាស៊ី បាន​ដាក់​ចូល​ទៅ​តុលាការ​រយៈ​ពេល​ប្រមាណ​ជា ១ ឆ្នាំ មក​ហើយ។

លោក ​សុខ រ៉ាស៊ី ដោយ​សារ​តែ​ហេតុផល​ស្ងប់ស្ងាត់​ជា​ថ្មី​ម្តង​ទៀតនេះ ទើបលោកចេញ​មុខ​ស្នើ និង​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រព័ន្ធ​ច្បាប់​​ឲ្យជួយ​រក​យុត្តិធម៌​ និង​ពន្លឿន​រឿង​ក្តី​នេះ ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ចំពោះ​ជន​រង​គ្រោះ​ដូច​ជា​រូប​លោក​ផ្ទាល់។

លោក សុខ រ៉ាស៊ី បាន​ថ្លែង​ប្រាប់​តាម​សារ​អេឡិចត្រូនិក​ថា “ចំពោះ​រឿង​ក្តី​របស់​ខ្ញុំ គឺ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​សម​ស្រប​ណា​មួយ​​នៅ​ឡើយ​ទេ ដូច្នេះ​សូម​ឲ្យ​តុលាការ​ជួយ​ពន្លឿន​រឿង​ក្តី​នេះ​ផង”។

លោក សុខ រ៉ាស៊ី និយាយ​ទៀត​ថា​ ចំណែក​ឯ​សំណង​ ក៏​លោក​នៅ​មិន​ទាន់​ទទួល​បាន​សូម្បី​តែ ១០០ លុយ​ខ្មែរ​ដែរ ព្រោះ​កន្លង​មក ខាង​តុលាការ​បាន​ទុក​ពេល​ឲ្យ​សម្រុះសម្រួល​គ្នា​ក្រៅ​ផ្លូវ​​ច្បាប់​សិន​ ហើយ​មេធាវី​របស់​គាត់(លោក អ៊ិន សុភិន) ព្យាយាម​ចរចា​ដែរ ប៉ុន្តែ​ក្រោយ​ការ​ចរចា​ហើយ​នៅ​តែ​មិន​ព្រម​ផ្តល់​សំណង ឬ​ សង់​លុយឲ្យ​លោក​ទេ។ លោក​សង្កត់​ធន់​ថា មក​ដល់ពេល​នេះ ​ខ្លួន​ពុំទាន់​ទទួល​បាន​ពន្លឺយុត្តិធម៌​ និង​សំណង​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៣១ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៣៨ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម