Connect with us

ជីវិតកម្សាន្ដ

ថុល សុភិទិ ក្តៅស្លឹកត្រចៀកឆ្លើយតបភ្លាមៗ ក្រោយមានអ្នករើសអើងសង្សារឈ្មោះជាមេម៉ាយកូនមួយ

បានផុស

នៅ

តារា​ចម្រៀង​វ័យ​ក្មេង​លោក ថុល សុភិទិ បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សម្ដែង​ការ​ហួស​ចិត្ត​ខ្លាំង​បន្ទាប់​ពី​មាន​ការ​រិះគន់​រើសអើង​មក​លើ​គូស្នេហ៍​របស់​ខ្លួន​ គឺ ​អ្នកនាង ម៉ានីន ដែល​មាន​ឈ្មោះ​ជា​មេម៉ាយ​កូន​មួយ។ ទង្វើរ​នេះ​ត្រូវ​បាន សុភិទិ ចាត់​ទុក​ថា​ជា​ការ​មើលងាយ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ស្រ្តី​មេម៉ាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹម​សារ​ប្រតិកម្ម​របស់ ថុល សុភិទិ បាន​ចោទ​ជា​សំនួរ​ថា «មេម៉ាយ​មិន​មែន​មនុស្ស? គាត់​មាន​កូន​មួយ​ គាត់មិនមែន​មនុស្ស​ឬ? ឈ្មោះ​ជា​មេម៉ាយ​ខុស​ត្រង់​ណា? គាត់​គ្មាន​សិទ្ធ​ស្រលាញ់​អ្នក​ណា​ទេ​មែន? មួយ​ជីវិត​ខ្ញុំ​នេះ​គិត​ថា​សំណាង​ហើយ​ដែលស្រី​មេម៉ាយ​ដ៏​ពូកែ​ម្នាក់​នេះ ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ចូល​ក្នុង​ជីវិត​គាត់ គាត់​ផ្ដល់ក្ដី​សុខ​ឱ្យ​ខ្ញុំ​បាន​ច្រើន​ណាស់ ឱ្យ​ខ្ញុំ​ស្គាល់​គ្រប់​យ៉ាង ​ហើយ​លើក​តម្កើង និង​ឱ្យ​តម្លៃ​ខ្ញុំ​ណាស់»។

តារា​ចម្រៀង​លោក​ ថុល សុភិទិ បញ្ជាក់​ទៀត​ថា​ «សូម​កុំមើល​ងាយ​ស្រី​មេម៉ាយ ហើយ​សូម​ឈប់​ប៉ះ​ពាល់ដោយ​​ប្រើ​សម្ដី​ដែល​មិន​បាន​​គិត​របស់​អ្នក​មក​ថា​ឱ្យ​គាត់​ម្ដង​ទៀត»។

ចំណែក​ឯ​សង្សារ​លោក ថុល សុភិទិ គឺ​ អ្នក​នាង ឡុង ម៉ានីន ឯណោះ​វិញ​ ក៏​បាន​លើក​ឡើង​ថា «គ្រប់​ពេល​ដែល​ជួប​បញ្ហា​អ្វី ខ្ញុំ​តែងតែ​ទទួល​បាន​កម្លាំង​ចិត្ត និង​ការ​ការពារ​ពី​គាត់​គ្រប់​ពេល»​។

ជា​មួយ​គ្នា​នោះ​ ស្រី​ស្អាត ម៉ានីន បាន​ឆ្លើយ​ទៅ​កាន់​សម្ដី​រិះគន់​របស់​បុគ្គល​មួយ​ចំនួន​ដែរ​ថា​ «សង្សារ​គេ​សុទ្ធ​តែ ក្រមុំ តែ​សង្សារ ភិទិ​ មេម៉ាយ​ ហើយ​មាន​កូន​មួយ​ទៀត ។ អរគុណ​សម្រាប់​ការ​រើសអើង​ខ្ញុំ»។

ជា​ការ​កត់សម្គាល់ កន្លង​មក​គេ​ឧស្សាហ៍​ឃើញ​អ្នក​លក់​អនឡាញ និង​មាន​ឈ្មោះ​ជា​អ្នក​មេម៉ាយ​កូន​១​ រូប​ស្រស់ ឡុ​ង ម៉ា​នីន តែងតែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ និង​ផ្អែមល្ហែម​ជា​មួយ​តារា​ចម្រៀង ថុល សុភិទិ​​ តាម​រយៈ​ការ​បង្ហោះ​រូបភាព និង​វីដេអូ​ជា​បន្តបន្ទាប់​​នៅលើបណ្ដាញ​សង្គមនានា ​ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។

កន្លង​មក​ថ្វីត្បិត​តែ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ និង​ស្រលាញ់​គ្នា​ ប៉ុន្តែ​អ្វី​ដែល​ជា​​ឧបសគ្គ​ស្នេហា​របស់ សុភិទិ និង​អ្នក​មេម៉ាយ​​សាច់ខ្ចី​​ខាង​លើ​​នោះ គឺត្រូវ​បានអ្នកគាំទ្រ​ រួម​​ទាំង​អ្នក​ប្រើប្រាស់បណ្តាញ​សង្គម​មួយ​ចំនួន​តែងរិះគន់ថា ​ឡុ​ង ម៉ា​នី​ន និង សុភិទិ មិន​សក្ដិសម​នឹង​គ្នា​នោះ​ឡើយ។ ឯ​ខ្លះទៀត​ក៏​បាន​​បង្ហាញ​ការ​ពេញ​ចិត្ត​ និង​ជំរុញ​ចង់​ឲ្យ​ពួកគេ​ក្លាយ​ជាគូស្នេហ៍​ច្បាស់​លាស់ចូលរោងការជាមួយគ្នាទៀតផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម