ជីវិតកម្សាន្ដ
រូបមន្តថែសាច់ឱ្យចាំរបស់ភរិយា David Beckham ទោះឈានចូលវ័យ ៤៩ឆ្នាំ
ទោះបីជាជាប់រវល់ការងារយ៉ាងណា អ្នកស្រី Victoria Caroline ភរិយាអតីតកីឡាករបាល់ទាត់ David Beckham នៅតែថែសម្រស់បានក្មេងជាងវ័យ សាច់ចាំ និងរាងស្លីម ដែលវានាំឱ្យអ្នកគាំទ្រពិតជាចង់ដឹងពីរូបមន្តថែសម្រស់របស់នាងយ៉ាងខ្លាំង។

ធ្លាប់សម្រាលកូនដល់ទៅ ៣នាក់ និងឈានចូលវ័យ ៤៩ឆ្នាំពិតមែន ប៉ុន្តែ Victoria តែងទទួលបានពាក្យសរសើរពីទស្សនិកជនលើសម្រស់ក្មេងជាងវ័យ ជាពិសេសសាច់តឹងណែន និងរូបរាងដ៏តូចស្ដើង។


តាមពិតរូបមន្តរក្សាសម្រស់របស់អ្នកច្នៃម៉ូដរូបនេះ ពុំមានអ្វីជាអាថ៌កំបាំងនោះទេ ដោយសាមីខ្លួនសារភាពឥតលាក់លៀមថា រាងតូចច្រឡឹង និងសាច់ហាប់ណែនរបស់នាងបានមកពីការហាត់ប្រាណសុទ្ធសាធ។


Victoria ធ្លាប់ប្រាប់ត្រង់ៗថា នាងជាមនុស្សដែលមានវិន័យខ្ពស់ តឹងរ៉ឹងបំផុតក្នុងការថែរក្សាសុខភាព ដើម្បីគ្រប់គ្រងរាងកាយ។ ថ្វីត្បិតតែមមាញឹកជាមួយនឹងកាលវិភាគដ៏ច្រើនក៏ដោយ នាងតែងតែចំណាយពេលយ៉ាងហោចណាស់ ២ម៉ោងរៀងរាល់ព្រឹក ដើម្បីហាត់កីឡា ព្រោះជាមូលហេតុដែលនាំនាងទទួលបានរាងស្អាត។

បន្ថែមពីលើទម្លាប់នៃការហាត់ប្រាណ នាងបានកំណត់របបអាហារយ៉ាងតឹងរ៉ឹងចំពោះខ្លួនឯងផងដែរ។ បន្ទាប់ពីការហាត់ប្រាណ ជំនួសឱ្យការទទួលទានអាហារពេលព្រឹកភ្លាមៗ Victoria ជ្រើសរើសផឹកទឹកឱ្យបានគ្រប់គ្រាន់។ លើសពីនេះ ស្ត្រីអ្នកជំនួញរូបនេះក៏ទម្លាប់ទទួលទានបន្លែជារៀងរាល់ថ្ងៃផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាយុទើប ១២ឆ្នាំ កូនស្រីពៅ Beckham មានទេពកោសល្យមិនចេះតិច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ