ជីវិតកម្សាន្ដ
មិនសារភាពចំៗ តែទង្វើរវាង Tono និង Nychaa បញ្ជាក់ច្បាស់ពួកគេពិតជាលើសពីមិត្ត
ថ្វីត្បិតមិនសារភាពចំៗថាខ្លួនកំពុងមានទំនាក់ទំនងពិសេសជាមួយគ្នា ក៏ទស្សនិកជនអាចស្មានដឹង តារាសម្ដែង Tono និងតារាសម្ដែង Nychaa ពិតជាលើសពីមិត្តមិនខាន ដោយសារទង្វើរបស់ពួកគេ ពិតជាមិនដូចមិត្តនោះទេ។

កាលពីពេលកន្លងមក Tono ធ្លាប់បញ្ជាក់ម្ដងរួចមកហើយ រវាងលោក និង Nychaa ត្រឹមតែជាមិត្តប៉ុណ្ណោះ ព្រោះលោកនិងនាងស្គាល់គ្នាតាំងពីក្មេងៗ ដូច្នេះការដែលស្និទ្ធស្នាលនឹងគ្នាខុសពីមិត្តផ្សេង ពុំមានអ្វីប្លែកឡើយ។


ទោះជាអះអាងបែបនេះក្ដី ទស្សនិកជននៅតែមិនទាន់អស់ចិត្ត ខណៈថ្មីៗនេះ ពួកគេបង្ហាញទង្វើស្និទ្ធគ្នាលើសមុន រឹតតែបង្កការសង្ស័យ។ តាមរយៈរូបភាពជាច្រើនសន្លឹកដែល Tono បង្ហោះនៅលើគណនី IG អ្នកគាំទ្រឃើញថា អ្នកទាំងពីរបានទៅធ្វើបុណ្យរួមគ្នាជាមួយគ្រួសារទាំងសងខាង ពោរពេញទៅដោយភាពកក់ក្ដៅ។ ក្រោយពេលអ្នកគាំទ្រឃើញរូបភាពទាំងនោះហើយ ពួកគេមិនអាចលាក់បាំងការសង្ស័យនោះទេថា រវាងរវាង Tono និង Nychaa អាចជាគូស្នេហ៍ពិត៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ បណ្ដើរគ្នាចេញក្រៅញឹក ហ្វេនសង្ស័យទំនាក់ទំនង Tono និង Nychaa អាចលើសពីមិត្ត
ចុចអាន៖ រូបមន្តថែសាច់ឱ្យចាំរបស់ភរិយា David Beckham ទោះឈានចូលវ័យ ៤៩ឆ្នាំ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?