Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម៖ «ប្រវត្តិខ្ញុំធ្លាប់ក្រ ទើបសមិទ្ធផលខ្ញុំមានទោះតិចតួចក៏គិតថាអស្ចារ្យ»

បានផុស

នៅ

ក្រោយ​ជោគជ័យ​​ក្នុង​វិស័យ​សិល្បៈ​យូរ​​ឆ្នាំ​​មក​នេះ បើ​ក្រឡេក​ទៅ​​មើល​ពី​ជីវិត​​គូរ​របស់​តារា​ស្រី​ពហុ​ជំនាញ ខាត់ សុឃីម រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ហាក់កំពុង​មាន​សុភមង្គល​ខ្លាំង​ ខណៈ​អ្នកនាង និង​ស្វាមី​តែងតែ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​ភាព​ផ្អែមល្ហែម​​នៅ​​ក្នុង​គ្រួសារ​​ ដើម្បី​​ធ្វើឱ្យ​ជីវិត​គូរ​កាន់​តែ​មានន័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ណាស់ បើ​និយាយ​ពី​ចំណង​ស្នេហា​របស់​តារា​ស្រី អ្នកនាង ខាត់ សុឃីម និង​ស្វាមី លោក អ៉ិន សុ​បញ្ញា ហៅ ផា​ ណូ បើ​គិត​មក​ទល់​​បច្ចុប្បន្ន​ ​​មាន​រយៈ​ពេល​ប្រមាណ ១០​ឆ្នាំ​​មក​ហើយ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ ថែមទាំង​ទទួល​បាន​​កូន​ម្នាក់ ដែល​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍​​ផង​ដែរ។ លើស​ពី​នេះ​ ជីវិត​គូរ​របស់​អ្នក​ទាំង​ពីរ គឺ​តែង​ទទួល​បាន​ការ​កោតសរសើរ​ពី​មហាជន និង​អ្នក​គាំ​ទ្រ​គ្រប់​គ្នា។

ដោយ​​ឡែក​ ស្រប​ពេល​ដែល​ចំណង​នៃ​សុភមង្គល​ស្នេហា​គ្រួសារ​របស់​តារា​ស្រី​អ្នក​នាង ខាត់ សុឃីម និង​ស្វាមី​កំពុង​រស់​នៅ​យ៉ាង​មាន​ក្តី​សុខ​នេះ​ ស្រាប់​តែ អ្នក​នាង​បាន​ទម្លាយ​ពី​ប្រវត្តិ​របស់​ខ្លួន​ថា ព្រោះ​តែ​អ្នក​នាង​ធ្លាប់​ជួប​រឿង​ក្រ លំបាក ទើប​នៅ​ពេល​ដែល​មាន​បាន​បន្តិចបន្តួច​​យល់​ថា​អស្ចារ្យ។

ន័យ​នេះ​ គេ​ក៏​មិន​បាន​ដឹង​ច្បាស់​ដែរ​ថា អ្នកនាង ខាត់ សុឃីម ចង់​និយាយ​សំដៅ​លើ​បញ្ហា​ណា​មួយ ឬ​សំដៅ​លើ​​អ្វី​​ទេ​បាន​ជា​សុខ​ៗ អ្នក​នាង​ចេញ​សារ​ដូច្នេះ។

តារា​ពហុ ជំនាញ​ត្រកូល ​ខាត់ ​អ្នក​នាង សុឃីម បាន​បញ្ជាក់​ថា «ប្រវត្តិ​ខ្ញុំ​ធ្លាប់​ក្រ​ ទើប​សមិទ្ធផល​ដែល​ខ្ញុំ​មាន ទោះ​តិចតួច​ក៏​ខ្ញុំ​គិត​ថា​អស្ចារ្យ​ បរិបទ​ខ្សែ​ជីវិត​ខុស​​ៗ​​គ្នា សូម​រីករាយ និង​ទទួល​យក​​ការ​​ពិត​​នៃ​ខ្លួនឯង»

ជា​មួយ​គ្នា​នេះ តារា​ស្រី​អ្នក​នាង ខាត់ សុឃីម ក៏បាន​​ការ​សរសើរ​ពី​មហាជន​ថា ​អ្នក​នាង​ជា​​ស្ត្រី​ម្នាក់​ដែល​រឹង​មាំ​គ្រប់​​ជំនាន់​ និង​បំពេញ​តួនាទី​បាន​​ក្នុង​នាម​ជា​ម្ដាយ​ល្អ ភរិយា​ល្អ សម្រាប់​ក្រុម​គ្រួសារ​យ៉ាង​មាន​សេចក្ដី​សុខ​សុភមង្គល៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម