Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង ហ្វីយ៉ាតា លើកឡើងចំៗ ពាក់ព័ន្ធវិស័យសិល្បៈបច្ចុប្បន្ន

បានផុស

នៅ

ស្រី​ស្អាត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា គឺជា​តារា​សម្ដែង និង​ជា​អតីត Freshie Girls ធ្លាប់​មាន​ភាព​ល្បីល្បាញ​ខ្លាំង ទោះបីជា​ពេលនេះ​ហាក់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ក៏​ពិតមែន ប៉ុន្តែ​នាង​នៅតែ​ជា​តារា​ស្រី​ម្នាក់​មាន​មហាជន​ជាច្រើន​ចាប់​អារម្មណ៍​តាមរយៈ​ការ​លេង​ស្ទាយ៍​តែងខ្លួន​ប្លែកៗ មិន​ឲ្យ​ច្រឡំ​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ក្រឡេក​មក​មើល​រឿង​ដ៏​ចាប់អារម្មណ៍​ថ្មី​មួយទៀត ស្រាប់តែ​តារា​សម្ដែង ហ្វីយ៉ាតា ចេញ​មុខ​ទម្លាយ​រឿងរ៉ាវ​នឹកស្មាន​មិន​ដល់​នៅ​ពី​ក្រោយខ្នង​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន។ ក្នុង​នោះ យ៉ាតា បាន​លើក​ឡើង​ចំៗ ដោយ​ឥត​សំចៃ​មាត់​ពាក់ព័ន្ធ​ទាំង​ការ​សម្ដែង និង​ជ្រើសរើស​តួ។ ហ្វីយ៉ាតា បាន​និយាយ​ថា «ស្រុក​គេ​ទៅមុខ​ហើយៗ សិល្បៈ​ក៏​ទៅ​មុខ ភាពយន្ត​ក៏​ទៅមុខ ទេសចរណ៍​ក៏​ទៅមុខ យើង​នៅ​រវល់​រក​តែ​តួ​ណា​ថត free ឬ ថត​រឿង​មួយថ្ងៃ​ឲ្យ​គ្នា​បាន​តែ ៥០ ដុល្លារ ឬ ១០០ ដុល្លារ ហ្នឹង​ទៅ»។

តារា​ស្រី ហ្វីយ៉ាតា បាន​និយាយ​ទៀត​ថា «ក្រុមហ៊ុន​ខ្លះ agency ខ្លះ បាន​លុយ​មកពី Sponsors ទុក​ហូប​គ្នាឯង ដល់​ឲ្យ​តួ ៥០ ដុល្លារ ឬ ១០០ ដុល្លារ តែ​រក​ចង់​បាន​តួ​លំដាប់​គ្រាន់​បើៗ ដែរ​មក​ថត​ឲ្យ​ក៏​ឆ្លាត​តែឯង​ម្ល៉េះ​? ហើយ client ខ្លះ​អ៊ីចឹង​ដែរ មាន​លុយ​តែ​អត់​ចេះ​មើល​តួ​មើល​អី​ខ្លួនឯង​ខ្លះ​ទេ​ថា​វា​សម​អត់​ត្រូវ​នឹង concept អត់​? ឲ្យ​តែ agency ថា​យក​យក​ដែរ agency គេ​ឆ្លាត​គេ​យក​ណា​គេ​ឲ្យ​ចំណី​តិចៗ ក៏​ព្រម ហើយ​តួ​ល្បីៗ​ខ្លះ​ក៏​អ៊ីចឹង​ដែរ ឲ្យ​តែ​បាន​ថត​តម្លៃ​ម៉េច​ក៏​យក​ដែរ​កូរ​ផ្ទៃក្នុង​ទីផ្សារ​ញាក់»។

តារា​សម្ដែង​រូប​នេះ​បន្ត​ថា «អ្នក​ដែល​ប្រកាន់​គោលជំហរ​ច្បាស់លាស់ និង​ដឹង​ពី talent ខ្លួន​គេ​ពិត​ប្រាកដ​អត់​សូវ​មាន​ទឹកមាត់​លេប​ទេ ព្រោះ​ឥឡូវ​គេ​មិន​សូវ​មើល​លើ talent គេ​មើល​រក​អាណា​យក​ថោក​ជាង ស្រុក​គេ គេ​ឲ្យ​តម្លៃ​តារា​គេ​ណាស់ គេ​ថត​មួយ​រឿង ឬ ថត commercial អី​មួយ ឃើញ​លុយ​តែម្ដង ចំណែក​យើង​វិញ តួ​ខ្លះ​ដែល​យើង​ឃើញ​តាម billboard អី និង​ខ្លះ​ថត free ខ្លះ​បាន​លុយ តែ​លុយ​ហ្នឹង​មិនបាច់​ឆ្ងល់​ទេ»។

ហ្វីយ៉ាតា និយាយ​បន្ថែម​ថា «អីចឹងៗ បាន​ពួក agency ខ្លះ គេ​រក​តែ​តួ​ណា​គេ​ស្រួល​ហូប​ពី​លើ​បាន​ច្រើន ព្រោះ​មនុស្ស​យើង​ខ្លះៗ ឥឡូវ​គោលជំហរ​មិន​សូវ​មាន​ចង់​តែ​មាន​មុខ។ យក​អ្នកកំប្លែង Promote ខាង beauty យក​អ្នក beauty ទៅ promote ហាង​បាយ យក​អ្នក promote ហាង​បាយ​មក promote ឡាន យក​អ្នក​ចម្រៀង promote កីឡា យក​អ្នក​កីឡា promote bar និយាយ​ទៅ​អ្នកណា​យក​ថោក អញ​យក​អ្នក​ហ្នឹង រឿង talent ត្រូវ concept អត់​ទុក​សិន»។

តារា​សម្ដែង ហ្វីយ៉ាតា បាន​បន្ថែម​ថា អ្វី​ដែល​នាង​និយាយ​នេះ ជា​ការ​ពិត​មួយ​ផ្នែក នៃ​សង្គម​នេះ​ហើយ បើ​អ្នកណា​ចង់​រើស​ដាក់ខ្លួន​យក​ទៅ ព្រោះ​សម្ដី​ខ្ញុំ​បោះចោល​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម