Connect with us

ជីវិតកម្សាន្ដ

វីជេ ដាដា ប្រកាសបញ្ចប់រឿងជាមួយលោក អ៊ិន សុភិន ក្រោយទទួលសំណង

បានផុស

នៅ

ដូច​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា ថ្មី​ៗ​នេះ ​ពិធីករ វីជេ ដាដា ​បាន​ទម្លាយ​រឿង​អាស្រូវ​ដ៏​រសើប​ និង​អាម៉ាស់​ថ្មី​មួយ​ចំពោះ​លោក អ៉ិន សុភិន ដែល​ជា​ម្ចាស់​ផលិតកម្ម មហាហង្ស​ ដែល​ជំពាក់​លុយ​មិន​ព្រម​សង​បង្ក​ការ​ភ្ញាក់​ការ​ផ្អើល​ដល់​មហាជន​ព្រម​ទាំងអ្នកប្រប្រាស់​បណ្តាញសង្គមហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ បន្ទាប់​ពី​ទម្លាយ​រឿង​អាស្រូវ​លុយ​ប្រមាណ ១ពាន់ដុល្លារ​ ពី​សំណាក់​ វីជេ ដាដា ទាមទារ​ឱ្យ​លោក អ៉ិន សុភិន ធ្វើ​ការ​ដោះស្រាយ​សំណង​នេះ​បានមួយរយៈ​ខ្លី ទី​បំផុត​ដំណោះ​ស្រាយ​ត្រូវ​បានបញ្ចប់​​ទៅវិញ​ដោយ​សន្តិវិធី​ក្រោយ​ពេល​លោក អ៉ិន សុភិន បាន​ទទួល​ដោះស្រាយ​លុយ​ទៅ​ឱ្យ​លោក វីជេ ដាដា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ពិធី​ករ​រូប​នេះ។

វីជេ ដាដា បញ្ជាក់​ឱ្យ​ដឹង​ថា “រឿង​ខ្ញុំ​ជា​មួយ​លោក អ៉ិន សុភិន គឺ​បាន​ដោះ​ស្រាយ​រួច​ហើយ​បងប្អូន អរគុណ​បងប្អូន​ទាំង​អស់គ្នា​ដែ​បាន​ខមិន​លើក​ទឹកចិត្តខ្ញុំ”

លោក​បានប្រាប់ «កម្ពុជាថ្មី» ថា​ បញ្ហារឿងលុយកាក់ជាមួយលោក អ៉ិន សុភិន ត្រូវ​បាន​ដោះស្រាយ​គ្នារួចរាល់​ហើយ​បន្ទាប់​ពីខាង​គណនី​របស់លោក អ៉ិន សុភិន បាន​ទាក់ទង​មក​ដើម្បី​ទូទាត់​​សំណង។

វីជេ ដាដា បាន​និយាយ​ទៀតថា លោក​ក៏​អគុណ​រាល់​ការ​លើក​ទឹកចិត្ត​របស់​អ្នកគាំទ្រ​ហើយ​លោក​បញ្ជាក់​ជា​ថ្មីថា ​រឿង​ដែល​បានកើត​ឡើងនេះ​ពុំមែន​ជា​ការ​សម្តែង​ទេ ដូច្នេះ​សូមកុំ​មានការ​យល់​ច្រឡំ ព្រោះ​នេះ​ជារឿង​ដែល​ប៉ះពាល់​ដល់​កិត្តិយស​របស់​គេ។ សម្រាប់​វីដេអូ​ចេញកាល​ពី​​មុន​ លោក​បាន​លុប​ចោល​ផងដែរ ដើម្បី​កុំ​ឱ្យ​មានការ​យល់​ច្រឡំ​គ្នា​បន្ត​ទៀត ខណៈ​លោក អ៊ិន សុភិន បាន​ទូទាត់​លុយ​​រួចរាល់​អស់​ហើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម