ជីវិតកម្សាន្ដ
កែវ កល្យាណ ជូនពរយ៉ាងពិសេសថ្ងៃខួបកំណើត អម្ពរ ទេវី អ្នកគាំទ្ររំភើបជំនួស
តារាសម្ដែងជើងចាស់ល្បីឈ្មោះអ្នកនាង អម្ពរ ទេវី កាលពីថ្មីៗនេះ បានប្រារព្ធខួបកំណើតរបស់ខ្លួនគម្រប់អាយុ ៥៣ ឆ្នាំ (១៨ កក្កដា ឆ្នាំ ២០២៣) ដោយមានមិត្តភ័ក្ដិអ្នកធ្លាប់រួមអាជីពជាច្រើនបានផ្ញើសារជូនពរនាងជាបន្តបន្ទាប់ ខណៈស្វាមីនាង លោក Pauly Hap ក៏បានលើកនំខេកជូន ហើយថើបនាងដោយក្ដីស្រលាញ់។

ដោយឡែកសម្រាប់មិត្តភ័ក្ដិសិល្បៈរួមអាជីព ទោះបីបច្ចុប្បន្នការរស់នៅ និងមិត្តភាពហាក់នៅឆ្ងាយពីគ្នាបន្តិចមែន តែសម្រាប់តារាស្រីពីរដួងរួមជំនាន់សិល្បៈ គឺ អ្នកនាង កែវ កល្យាណ និង អម្ពរ ទេវី នៅតែរក្សាបានទំនាក់ទំនងល្អជាមួយគ្នាដោយមិនប្រួលប្រែឡើយ។ ហេតុផលនេះហើយ ទើបធ្វើឲ្យមហាជន និងអ្នកគាំទ្រ ថ្លែងការសរសើរគ្រប់គ្នា។

ឱកាសថ្ងៃខួបកំណើត អ្នកនាង កែវ កល្យាណ ក៏បានចេញសារជូនពរអ្នកនាង អម្ពរ ទេវី ពីចម្ងាយ ថា ”ជូនពរពួកម៉ាកមានក្ដីសុខក្នុងក្រុមគ្រួសារ សម្រស់ស្រស់ស្អាតរហូត និងមានសុខភាពល្អ អាយុវែង នៅមើលថែប្ដី និងកូនបានយូ”។ ភ្លាមនោះ អ្នកនាង អម្ពរ ទេវី បានតបសារទៅអ្នកនាង កល្យាណ វិញថា ”ខ្ញុំសូមអរគុណសម្លាញ់ កែវ កល្យាណ”។ ក្នុងនោះដែរ ដោយឃើញការឆ្លើយឆ្លងគ្នាតាមរយៈពាក្យពេចន៍ផ្អែមល្ហែម ទើបធ្វើឲ្យអ្នកគាំទ្រលើកឡើងថា សិល្បៈគំរូ។

សូមបញ្ជាក់ថា តារាសម្ដែងអ្នកនាង អម្ពរ ទេវី បានកើតនៅឆ្នាំ ១៩៧០ ហើយនាងបានឈានជើងចូលប្រឡូកក្នុងវិស័យភាពយន្តនាឆ្នាំ ១៩៨៧ ដល់ ឆ្នាំ ២០០១ ពោលរយៈពេល ២២ ឆ្នាំហើយ ដែល នាងបានចាកចេញពីអាជីពចាស់មួយនេះ។ ប៉ុន្តែតាំងពីចេញទៅរស់នៅអាមេរិកជាង ១០ ឆ្នាំនោះ អ្នកនាង អម្ពរ ទេវី ធ្លាប់បានមកថតភាពយន្តចំនួន ២ លើក មកហើយ ដូចជានៅឆ្នាំ ២០១៧ អ្នកនាង បានមកសម្ដែងរឿង”ទឹកចិត្តម្ដាយសម័យថ្មី” របស់ផលិតកម្មផ្កា ៥ ដឹកនាំដោយលោកស្រី ពាន់ ភួង បុប្ផា និងរឿង”ឆន្ទា”របស់ LD។

ក្រោយប្រារព្ធខួបកំណើតអាយុជាង ៥០ ឆ្នាំនេះ អ្នកនាង ទេវី នឹងចុះមកខ្មែរជាថ្មីនៅអំឡុងខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីថតរឿង”អប្សរាមហាអង្គរ” ដែលដឹកនាំដោយលោក ហ្វៃ សំអាង។នេះបើតាមលោក សំអាង បានប្រាប់នាពេលកន្លងមកថា ភាពយន្តនោះកំពុងដំណើរការថតសម្រាប់តួអង្គក្នុងស្រុក ចំណែកប្លង់អ្នកនាង អម្ពរ ទេវី នឹងសម្រុកថតនៅខែ ១០ អំឡុងពេលដែលគាត់ចុះមក និងវិលទៅវិញមានថ្ងៃកំណត់ជាក់លាក់នោះ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង