Connect with us

ជីវិតកម្សាន្ដ

សកម្មភាពសិល្បករសិល្បការិនីច្រើនកុះករ ហែឃោសនាគាំទ្រគណបក្សប្រជាជនកម្ពុជា ថ្ងៃបិទបញ្ចប់

បានផុស

នៅ

នៅ​ក្នុង​ថ្ងៃ​បិទ​បញ្ចប់ នៃ​យុទ្ធនាការ​ឃោសនា​សំឡេងឆ្នោត​សម្រាប់​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ៧ ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ គេ​សង្កេត​ឃើញ​មាន​វត្តមាន​តារា​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​ដួង​ដែល​មាន​ស្ទើរតែ​គ្រប់​ទម្រង់ បាន​នាំ​គ្នា​មក​ចូលរួម​ក្បួន​ហែ​ឃោសនា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សកម្មភាព​នេះ​ដែរ ប្រជាពលរដ្ឋ និង​សិល្បករ​សិល្ប​ការិនី​ដែល​បាន​ចូលរួម​ទាំងអស់ សុទ្ធ​តែ​សម្ដែង​ក្ដី​រីករាយ​ផុស​ចេញពី​ក្រអៅបេះដូង​ដោយ​ការ​គាំទ្រ​ស្មោះស្ម័គ្រ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា។

សូម​បញ្ជាក់​ដែរ​ថា នៅ​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ គឺជា​ថ្ងៃ​បិទ​បញ្ចប់ នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ៧ ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣។

យ៉ាងណាមិញ​គេ​ក៏​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​គ្រប់រូប បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់​អស់ហើយ ដើម្បី​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ ដើម្បី​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សង្គមជាតិ​យើង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម