Connect with us

ជីវិតកម្សាន្ដ

Doja Cat កំពុងរងការរិះគន់យ៉ាងខ្លាំង ព្រោះមិនឲ្យតម្លៃអ្នកគាំទ្រ

បានផុស

នៅ

ថ្មីៗនេះតារារ៉េប Doja Cat បានបាត់បង់អ្នកតាមដានក្នុងបណ្ដាញសង្គម IG ជាង ១៨ ម៉ឺននាក់ ហើយថែមទាំងរងការរិះគន់ដល់ថ្នាក់លុបគណនី Threads ចោលទៀតផង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Doja Cat ដែលជាតារារ៉េបស្រី ជនជាតិអាមេរិក និងមានទ្រព្យសម្បត្តិប្រហែល ១២ លានដុល្លារក្នុងវ័យ ២៧ ឆ្នាំ បានស្ដីឲ្យអ្នកគាំទ្រវិញថា ការគាំទ្រសុទ្ធតែឥតប្រយោជន៍ និងគ្មានន័យ ។

សូម្បីតែគណនី Twitter របស់អ្នកគាំទ្រ Doja Cat ចំនួន ៣ ក៏បានបិទដែរ រួមមាន The Kittens Room, Doja HQ, និង Doja Cat News ព្រោះនាងស្ដីឲ្យពួកគេថា រកការងារធ្វើ និងជួយការងារផ្ទះម្ដាយឪពុកវិញទៅ ។

ទន្ទឹមនោះមានអ្នកគាំទ្រផ្សេងបានបញ្ចេញមតិដែលថា “ពួកយើងមិនស្គាល់នាងទេ ប៉ុន្តែពួកយើងបានគាំទ្រនាងរហូតមក បើគ្មានពួកយើង នាងគ្មានថ្ងៃនេះឡើយ នាងប្រាកដជាធ្វើជាអ្នកលក់ទំនិញហើយ ដោយសារតែអ្នកនាងរៀនមិនចប់វិទ្យាល័យផង” ។ មិនយូរប៉ុន្មាន Doja Cat តបវិញថា “គ្មាននរណាបង្ខំអ្នកទេ ខ្ញុំមិនដឹងហេតុអ្វីបានជាអ្នកធ្វើខ្លួនដូចម្ដាយខ្ញុំបែបនេះ អ្នកដូចជាមនុស្សឆ្កួតណាស់” ។

សូមជម្រាបដែរថា ការប្រគំតន្ត្រី The Scarlet Tour របស់ Doja នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ ។ ជាក់ស្ដែង ភាពមិនឲ្យតម្លៃអ្នកគាំទ្ររបស់នាងបានធ្វើឲ្យការលក់សំបុត្រការប្រគំតន្ត្រីធ្លាក់ចុះយ៉ាងខ្លាំង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ តារារ៉េប Doja Cat បិទត្បូង ៣ ម៉ឺនគ្រាប់ពេញខ្លួន ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដ Schiaparelli

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម