ជីវិតកម្សាន្ដ
ពេជ្រ សោភា ទម្លាយយ៉ាងភ្ញាក់ផ្អើល ខណៈអ្នកគាំទ្រសង្ស័យរង្គោះរង្គើស្នេហ៍
តារាចម្រៀងស្រីលំដាប់កំពូលអ្នកនាង ពេជ្រ សោភា កាលពីថ្មីៗនេះ បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ភ្ញាក់ផ្អើលជាថ្មី ខណៈសុខៗ ស្រាប់តែនាងបញ្ចេញខ្លឹមសារហាក់កំពុងជួបបញ្ហាវិបត្តិផ្លូវចិត្តដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនសង្ស័យលើការប្រេះឆាស្នេហ៍ជាមួយគូដណ្ដឹង គឺ លោក ឆឹម សក្កដា។

កត់សម្គាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សោភា បានបង្ហោះខ្លឹមសារជាបន្តបន្ទាប់ សម្ដែងការមិនសប្បាយចិត្តជាសាធារណៈ។ ផ្អែកតាមសំណេររបស់ ពេជ្រ សោភា បង្ហោះថ្មីៗមុននេះ បានលើកឡើងថា «បើមិនអាចទៅមុខជាមួយគ្នាបានទេ ប្ដូរឈ្មោះជាមិត្តភ័ក្ដិវិញទៅ ទោះយើងបែកគ្នា តែយើងអាចរាប់អានគ្នា យើងទាំងពីរប្រហែលមិនមែនជាគូនឹងគ្នាទេ មិត្តភ័ក្ដិល្អ បងប្រុសល្អ កុំចងគ្នាទាំងដែលយើងគ្មានពេលឲ្យគ្នា ចងចាំ»។

ជាមួយគ្នា នៃការបង្ហោះរបស់តារាចម្រៀង ពេជ្រ សោភា ខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសួរនាំ និងបារម្ភសុខទុក្ខនាងគ្រប់គ្នា។ ក្នុងនោះ មានមតិខ្លះនិយាយថា «រង់ចាំ បើខ្ញុំទាយ គឺ បទចម្រៀងចេញថ្មី…»។ ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាង ពេជ្រ សោភា បញ្ជាក់ថា «រឿងជីវិតគូ ខ្ញុំមិនលេង…..»។

គួររម្លឹកថា ពិធីភ្ជាប់ពាក្យដោយបើកចំហ មានការចូលរួមដឹងឮពីចាស់ទុំទាំងសងខាង និងមិត្តភ័ក្ដិសិល្បៈរួមអាជីពរវាងគូស្នេហ៍អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈមានអ្នកគាំទ្រជាច្រើនសម្ដែងការចូលរួមអបអរ និងជូនពរគ្រប់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា







-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង