Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ បំផុសយុវជនចូលរួមលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ

បានផុស

នៅ

អ្នក​ស្នេហា​វិស័យ​ភាពយន្ត និង​គុន​ល្បុក្កតោ​ខ្មែរ ពិត​ជា​ស្គាល់​ច្បាស់​តារា​សម្ដែង​ស្រី​រូប​ស្រស់ កញ្ញា ពេជ្រ ចរណៃ ដែល​តែងតែ​បង្ហាញ​វត្តមាន​ក្នុង​តួអង្គ​វាយ ទាត់ ធាត់ តាមរយៈ​ខ្សែភាពយន្ត​ខ្មែរ​ស្ទើរ​គ្រប់​រឿង ពិសេស​ការ​ចូលរួម​លើក​ស្ទួយ​វិស័យ​ល្បុក្កតោ​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ពេជ្រ ចរណៃ កន្លងមក ត្រូវ​បាន​ទស្សនិកជន និង​អ្នកគាំទ្រ កត់សម្គាល់​ឃើញ​ថា នាង​តែង​បង្ហាញ​ខ្លួន​ជាមួយ​កិច្ច​ការងារ​ជួយ​សង្គម​ជា​ច្រើន ដោយ​កាលនោះ ចរណៃ បាន​រំលេច​ខ្លួន​ចុះ​ជួយ​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត កុមារ​កំព្រា ចាស់ជរា ជាដើម។ ទង្វើ​នេះ ទទួល​បាន​ការ​សរសើរ និង​លើក​ទឹកចិត្ត​ច្រើន។

ប្រាកដ​ណាស់​ថ្មីៗ​កន្លង​មកនេះ តារា​សម្ដែង កញ្ញា ពេជ្រ ចរណៃ តែង​បាន​ចេញ​មុខ​បំផុស​ដល់​យុវជន​ឲ្យ​ចូលរួម​លើក​ស្ទួយ និង​បង្ហាញ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក​តាមរយៈ​សកម្មភាព​នានា​ដូចជា ៖ ការ​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ ,ល្ខោនខោល និង​បង្ហោះ​រូបភាព​ស្លៀកពាក់​សំលៀកបំពាក់​បុរាណ​ខ្មែរ​ជាដើម…។

កញ្ញា ពេជ្រ ចរណៃ បាន​បង្ហោះ​ដោយ​រំលេច​រូបភាព​ជាច្រើន​បែបនេះ​ថា «កុំ​សុខចិត្ត​ស្លាប់​ដោយ​មិន​ព្រម​ធ្វើអ្វី​សោះ តែ​ត្រូវ​ស្លាប់​ដោយ​បាន​បន្សល់​អ្វីខ្លះៗ ដល់​អ្នក​ក្រោយៗ។ ការ​សម្ដែង​របាំ​ក្បាច់​បុរាណ​ក្នុង​រឿង​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧»។

តារា​ស្រី​រូប​នេះ​បន្ថែម​ថា «ពួក​ខ្ញុំ​ជា​អ្នក​បង្ហាញ អ្នក​គឺជា​អ្នក​ចែករំលែក​រាល់​ការ​បង្ហាញ​ពី​សិល្បករ​សិល្ប​ការិនី​ទាំងអស់។ មិន​តែ​ប៉ុណ្ណោះ ចរណៃ បាន​លើក​ឡើង​ដែរ​ថា «បើ​នាង​ខ្ញុំ​ស្នើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​បង្ហោះ​រូបភាព​ស្លៀកពាក់​សំលៀកបំពាក់​បុរាណ​ខ្មែរ តើ​បងប្អូន​អាច​ចូលរួម​ជាមួយ​ខ្ញុំ​ទេ​?»។

គួរ​រម្លឹក​ថា កន្លង​មក ចរណៃ ក៏បាន​ស្នើ​ដល់​យុវជន​ដែរ​ថា « ..តោះ​ចូលរួម​ជាមួយគ្នា​ក្នុង​ការ​បង្ហាញ​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភពលោក»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ២ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម