Connect with us

ជីវិតកម្សាន្ដ

Ice សន្លប់ចូលពេទ្យមិនបានប៉ុន្មាន មិត្តប្រុសត្រូវបាត់បង់ម្ដាយ និងឆេះខុនដូផ្ទួនៗគ្នា

បានផុស

នៅ

បន្ទាប់ពីបញ្ចូនតារាសម្ដែង Ice Preechaya ទៅកាន់មន្ទីរពេទ្យមិនទាន់បានប៉ុន្មានផង Stefan Eisler ដែល​ជាមិត្តប្រុសរបស់នាងស្រាប់តែជួបរឿងដ៏សោកសៅដោយ​បាត់បង់ម្តាយ​ជាទី​ស្រឡាញ់ភ្លាមៗ និងព្រមទាំងឆេះខុនដូប្រណិត​នៅ​ពាក់​កណ្ដាល​ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ឆេះ​ខុន​ដូ​នេះ មិត្តប្រុស Ice Preechaya បាន​សរសេរ​សារ​ត្អូញត្អែរ​ពី​ជីវិត​តាម​រយៈ​ IG story ដោយបញ្ជាក់​ថា “ឆ្នាំនេះគឺអាក្រក់ណាស់! បន្ទប់​មួយ​ទៀត​ត្រូវ​ភ្លើង​ឆេះ។ សំណាង​ល្អ មាន​តែ​វត្ថុ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ”។

យ៉ាងណាមិញ ក្នុងព្រឹត្តិការណ៍នេះ អ្នកគាំទ្រសូមផ្ញើការលើកទឹកចិត្តទាំង Stefan Eisler  និង Ice Preechaya ផងដែរ ហើយសូមឲ្យពួកគេជួបរឿងល្អៗវិញ។ ក្នុងនោះមានទស្សនិកជនជាច្រើនបានបញ្ចេញមតិថា សូមឲ្យអ្នកទាំងពីរងាកមកផ្លូវជំនឿវិញ ដោយព្យាយាមលុប​ចោល​សំណាង​អាក្រក់​មួយ​ចំនួន ​ហើយមើល​ថា​តើ​អ្វីៗ​បាន​ប្រសើរ​ឡើង​ឬ​អត់។

យ៉ាងណាក៏ដោយ ក្រោយជួបរឿងផ្ទួនៗគ្នាក្នុងឆ្នាំតែមួយ មហាជនជាច្រើនបានសម្ដែងក្ដីបារម្ភខ្លាំងចំពោះតារាសម្ដែង Ice Preechaya ដែលពេលនេះនាងទទួលថ្មបាក់ឥតស្រាក់ចូលមកក្នុងជីវិត។ ជាពិសេសរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតដោយកាលណោះនាងត្រូវគេភ្ជាប់រឿងអ្នកគ្រប់គ្រងដែលស្លាប់ ក្រោយទិញថ្នាំពុល Cyanide ពីប្រភពតែមួយដូចជនសង្ស័យ។ បន្ទាប់ពីរឿងនេះបានស្ងប់ស្ងាត់មួយរយៈ នាងស្រាប់តែសន្លប់ចូលពេទ្យដោយមិនដឹងមូលហេតុ រហូតដល់ជីវិតមិត្តប្រុសនាងក៏ជួបរឿងនឹកស្មានមិនដល់ដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Aum លេចមុខធ្វើខួបឲ្យតួឯកស្រីរឿង “ល្បិចបញ្ឆោតស្នេហ៍ “ យ៉ាងគគ្រឹកគគ្រេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម