Connect with us

ជីវិតកម្សាន្ដ

ក្រោយ នាយតាក់ស៊ី ប្រតិកម្ម ភាគីផលិតកម្ម«ភី» ចេញបកស្រាយសុំទោស

បានផុស

នៅ

តារា​កំប្លែង នាយ​តាក់ស៊ី ថ្មីៗ​នេះ បាន​បញ្ចេញ​ប្រតិកម្ម​សម្ដែង​ការ​ហួសចិត្ត និង​ទាមទារ​ឲ្យ​ខាង​ម្ចាស់​ផលិតកម្ម «ភី» ចេញមុខ​សុំទោស​ជា​សាធារណៈ ក្រោយ​ផលិតកម្ម​មួយ​នេះ​បង្ហោះ​សារ​លក្ខណៈ​ប្រមាថ​អាយុ​ជីវិត​របស់​លោក។ យ៉ាងណាមិញ បន្ទាប់ពី​មាន​ប្រតិកម្ម ទីបំផុត​ភាគី​ផលិតកម្ម«ភី» បាន​ចេញ​មក​បកស្រាយ និង​សុំទោស នាយ​តាក់ស៊ី ជា​សាធារណៈ​ចំពោះ​កំហុស​ដោយ​អចេតនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្ម​របស់​តារា​កំប្លែង នាយ​តាក់ស៊ី ធ្វើឡើង​ស្រប​ពេល​ដែល​នៅ​លើ​ផេក​ហ្វេស​ប៊ុក​របស់​ផលិតកម្ម «ភី» បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​សំណេរ​ថា «លោក​បាន​ទទួល​មរណភាព​ហើយ»។

តាមរយៈ​វីដេអូ Live របស់ នាយ​តាក់ស៊ី និង​ភរិយា បាន​លើក​ឡើង​ថា លោក​ពិត​ជា​មិន​សប្បាយ​ចិត្ត​ទេ​ពេល​ឃើញ​ម្ចាស់​ផលិតកម្ម«ភី» បង្ហោះ​សារ​ថា លោក​បាន​ទទួល​មរណភាព។ នាយ តាក់ស៊ី បញ្ជាក់​ថា នៅ​លើ​ផេក​ហ្វេស​ប៊ុក​ផលិតកម្ម​«​ភី​» បាន​បង្ហោះ​រឿង​នេះ​ចំនួន ២ លើក ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភាន់ច្រឡំ ខណៈ​លោក​មិន​ទាន់​មាន​រឿង​អ្វី​កើតឡើង​នោះ​ឡើយ។

ក្រោយ​មាន​ប្រតិកម្ម​ពី នាយ​តាក់ស៊ី ភ្លាមៗ​នោះ ខាង​ភាគី​ផលិតកម្ម«ភី» បាន​ចេញ​មក​បកស្រាយ និង​សុំទោស​ជា​សាធារណៈ​នូវ​កំហុស​ឆ្គង​ដោយ​អចេតនា​របស់​ខ្លួន។

ជាក់ស្ដែង​នៅ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ផលិតកម្ម​«ភី» បាន​បញ្ជាក់​ថា «យើងខ្ញុំ​ជា​អ្នក​សិល្បៈ​រួម​អាជីព​ផុស​សារ​ជួយ​រំលែក​ទុក្ខ​គ្រួសារ​បង បែរជា​មាន​កំហុស? ខ្ញុំ​បាន​សរសេរ​ខុស ព្រោះ​ទូរស័ព្ទ​លោត​ហ្វុង​អក្សរ តែ​ខុស​ភ្លាម​បាន​កែ​ភ្លាមៗ​រួចរាល់​នៅ​ពេលនោះ​ទៅ​ហើយ ម៉េច​ក៏បាន​ទៅ​ជា​មាន​ការ​យល់​ច្រឡំ​ខុស​បែបនេះ?។ ខ្ញុំបាទ​ជា​ម្ចាស់​ផេក ផលិតកម្ម «​ភី​» សុំ​បកស្រាយ​រឿង​សរសេរ​ខុស​ពី​ថ្ងៃ​នោះ តែ​ក៏បាន​កែ​ភ្លាមៗ ពេល​ដឹង​ថា សរសេរ​ខុស តែ​អ្នក​មើល​ហើយ​ស្គ្រីន​ភ្លាម មាន​បំណង​ចោទ​ប្រកាន់​បំណង​ល្អ​ពួក​យើងខ្ញុំ»។

ផលិតកម្ម​«​ភី​» ក៏បាន​បន្ត​ទៀត​ថា «​តាម​ពិត​ទៅ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិល្បៈ​រួម​អាជីព ពេល​បាន​ដឹង​ដំណឹង​អ្នក​សិល្បៈ​ដូចគ្នា​មានទុក្ខ ពួក​យើង​តែងតែ​ព្យាយាម​ជួយ​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​តែ​ប៉ុណ្ណោះ មិន​មាន​បំណង​អាក្រក់​ណាមួយ​នោះ​ទេ សូម​ពុក​ម៉ែ​បងប្អូន​យោគយល់ និង​អធ្យាស្រ័យ​ដល់​ពួក​យើង​ខ្ញុំ​ផង និង​ជា​ពិសេស សូម​ការ​អធ្យាស្រ័យ​ពី​បង នាយ​តាក់ស៊ី ផង សូម​បង​កុំ​មាន​ការ​យល់​ច្រឡំ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម