Connect with us

ជីវិតកម្សាន្ដ

រូប ៧ ប្លង់ របស់ រចនា រ៉ាវ៉ាឌី នៅឯមាត់សមុទ្រ ជះរាងស្អាតប្លែក

បានផុស

នៅ

តារា​ស្រី​វ័យក្មេង កញ្ញា រចនា រ៉ាវ៉ាឌី បាន​បង្ហាញ​ខ្លួន​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​មួយ​នៅ​ឯ​មាត់​សមុទ្រ អម​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក ជះ​រាង​ស្អាត បង្អួត​ភ្នែក​មហាជន និង​អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​កម្សាន្ត​នេះ តារា​សម្ដែង រចនា រ៉ាវ៉ាឌី ក្រៅតែ​ពី​បង្ហាញ​អារម្មណ៍​រីករាយ នាង​ក៏បាន​សម្ញែង​រូបភាព​ជាច្រើន​សន្លឹក ជះ​រាង​ស្អាត ប្លែក ទាក់ទាញ​ភ្នែក​អ្នកគាំទ្រ​ទៀត​ផង។

ទន្ទឹម​គ្នា​នោះ កញ្ញា រចនា រ៉ាវ៉ាឌី បាន​បន្លុយ​ខ្លឹមសារ​ប៉ុន្មាន​ឃ្លា​ដោយ​អត្ថន័យ​ដ៏​រឹងមាំ​ថា «មាន​អារម្មណ៍​ថា​ធុញ​នឹង​ទីក្រុង ចង់​ទៅ​រស់នៅ​លើ​កោះ​ជាមួយ​បរិយាកាស​ល្អៗ ស្ងប់ស្ងាត់ ស្ដាប់​សំឡេង​ទឹក​រលក ក្រោក​ពី​ព្រលឹម​មើល​ថ្ងៃ​រះ»។ ស្រី​ស្អាត រ៉ាវ៉ាឌី បន្ថែម​ថា «កុំ​ឲ្យ​មាន​រូប​មាន​ទុក​ច្រើន អ៊ីចឹង​ក៏​សម្រេច​ចិត្ត​ថា ផុស​ឲ្យ​អស់ កុំ​ឲ្យ​សៅហ្មង»។ ភាព​រឹងមាំ​របស់​តារា​វ័យក្មេង​រូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់តែ​លើក​សរសើរ និង​ផ្ដល់​កម្លាំង​ចិត្ត​ថែមទៀត​ដល់​នាង​ផង​ដែរ។

ជា​ការ​កត់សម្គាល់​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្នេហា និង​គាំទ្រ​វិស័យ​សិល្បៈ​ខ្មែរ បាន​មើល​ឃើញ​ថា តារា​សម្ដែង រចនា រ៉ាវ៉ាឌី ថ្វីត្បិត​មាន​វ័យក្មេង​ក៏​ពិតមែន តែ​សម្រាប់​ប្រជាប្រិយភាព និង​ការ​គាំទ្រ នៅតែ​រក្សា​បាន​ដូចដើម។

ចំពោះ​ការ​រក្សា​បាន​នូវ​ប្រជាប្រិយភាព និង​គាំទ្រ​នេះ ក៏​ព្រោះតែ រចនា រ៉ាវ៉ាឌី គឺជា​តារា​សម្ដែង​ខ្មែរ​មួយ​រូប​មាន​សមត្ថភាព​សម្ដែង​បាន​យ៉ាង​ល្អ បូករួម​ទេពកោសល្យ​សិល្បៈ​ខ្ពស់ ព្រមទាំង​អត្តចរិត​ស្លូតបូត សុភាពរាបសារ ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម