ជីវិតកម្សាន្ដ
ចេញផ្សាយ ១០ថ្ងៃ បទ “Seven” របស់ Jungkook បំបែកកំណត់ត្រាថ្មីមួយ
សមាជិកកូនពៅនៃក្រុមចម្រៀងបុរស BTS លោក Jungkook បានបំបែកកំណត់ត្រាថ្មីមួយជាមួយនឹងបទ “Seven” បន្ទាប់ពីបទនេះទម្លាក់បានរយៈពេល ១០ថ្ងៃ គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

កាលពីថ្ងៃទី២៤ ខែកក្កដា Billboard បានបង្ហាញកំពូលបទចម្រៀងទាំង ១០ នៃតារាង Hot 100 ចុងក្រោយបំផុតរបស់ខ្លួន ដែលជាចំណាត់ថ្នាក់ប្រចាំសប្តាហ៍នៃបទចម្រៀងពេញនិយមបំផុតនៅសហរដ្ឋអាមេរិក។ ក្នុងនោះតារាង Hot 100 បានបង្ហាញថា បទ “Seven” ដែលមាន Jungkook ជាម្ចាស់សំនៀង បានជាប់ចំណាត់ថ្នាក់លេខ១ ជាលើកដំបូង ដែលវានាំឱ្យតារាប្រុសរូបនេះក្លាយជាសិល្បករទោលដំបូងនៅក្នុងវិស័យ Kpop មានអ្នកស្ដាប់ចម្រៀងច្រើនបំផុតក្នុងពេលដ៏ខ្លី។

គួររំលឹកថា បទ “Seven” ចេញផ្សាយកាលពីថ្ងៃទ១៤ ហើយរហូតមកដល់ថ្ងៃទី២៥ ខែកក្កដា មានអ្នកចូលមើលក្នុង YouTube ជាង ១០២លាននាក់។ ក្រៅពី Hot 100 បទ “Seven” បានបង្ហាញខ្លួនជាលើកដំបូងជាបទលេខ ១ នៅលើតារាង Billboard’s Global 200 និងនៅលើ The Global Excl របស់សហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ YoonA រកចំណូលចូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ រហូតក្លាយសេដ្ឋិនីមិនដឹងខ្លួន
ចុចអាន៖ ចុះសំបុត្រអាពាហ៍ពិពាហ៍ ២០ឆ្នាំ កុំកុំ ទើបដឹកដៃភរិយារៀបការយ៉ាងអភិជន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត